ការវាយប្រហារ​ភេរវកម្ម​នៅ​ភាគ​និរតី​ប្រទេស​ប៉ា​គី​ស្ថាន​សម្លាប់​ទាហាន ៤នាក់

0

ប្រភពព័ត៌មាន​ពី​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា មាន​ហេតុការណ៍​បំផ្ទុះ​គ្រឿងផ្ទុះ​មួយ​កើតឡើង​ក្នុងស្រុក Sibi នៅ​ខេត្ត Balochistan ភាគ​និរតី​នៃ​ប្រទេស​ប៉ា​គី​ស្ថាន។ ហេតុការណ៍​នោះ​សម្លាប់​ទាហាន​ចំនួន៤នាក់ និង​បណ្តាល​ឲ្យ​ទាហាន​ចំនួន៥នាក់​ផ្សេងទៀត​រងរបួស។

ហេតុការណ៍​នោះ​កើតឡើង​នៅ​រសៀល​ថ្ងៃ​ពុធ។ ប្រភព​ដដែល​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​ដោយ​មិន​បញ្ចេញ​ឈ្មោះថា ក្រោយពី​មន្ត្រី​នៃ​អង្គភាព​ប៉ូលិស​ព្រំដែន​បាន​បំពេញការងារ​ឈូសឆាយ​ផ្លូវ​សម្រាប់​ការបង្កើត​ប៉ុស្តិ៍​ត្រួតពិនិត្យ​ថ្មី​មួយ ដើម្បី​ចាប់​ភេរ​វករ និង​ត្រួតពិនិត្យ​យានយន្ត​នៅក្នុង​តំបន់ ពួកគេ​រង​ការវាយប្រហារ​ពី​គ្រឿងផ្ទុះ​ដែល​បង្កប់​នៅលើ​ដងផ្លូវ។

ទាហាន​រងរបួស​ត្រូវ​បញ្ជូន​តាម​យន្តហោះ​ទៅកាន់​ទី​រួម​ខេត្ត​ Quetta។ ប្រភព​ដដែល​បន្ថែមទៀត​ថា កងកម្លាំង​រំដោះ​នៅក្នុង​ខេត្ត Balochistan ខុសច្បាប់​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នោះ​ដោយ​និយាយថា សមាជិក​សកម្មប្រយុទ្ធ​ដែល​វាយប្រហារ​លើក​ងក​ម្លាំ​ង​សន្តិសុខ​បានធ្វើការ​បំផ្ទុះ​គ្រាប់បែក​ដោយ​បញ្ជា​ចេញពី​ចម្ងាយ។

ថ្មីៗនេះ​រលក​នៃ​អំពើ​ភេរវកម្ម​កើនឡើង​ជាថ្មី​នៅ​ខេត្ត Balochistan ក្នុងប្រទេស​ប៉ា​គី​ស្ថាន​ដោយ​កត្តា​នោះ​បង្ហាញ​ពី​ការកើនឡើង​នៃ​ការវាយប្រហារ​ភេរវកម្ម​ទៅលើ​កងកម្លាំង​សន្តិសុខ និង​ជន​ស៊ីវិល​នៅក្នុង​រយៈពេល​ពីរ​ខែ​ចុង​ក្រោយនេះ។ ក្រោយពី​មាន​ឧប្បត្តិហេតុ​ភេរវកម្ម​កើតឡើង​មន្ត្រី​រដ្ឋាភិបាល​មូលដ្ឋាន​បើក​ប្រតិបត្តិការ​ទូទាំង​ខេត្ត​មួយ​ដើម្បី​ចាប់​សមាជិក​នៃ​ក្រុម​ភេរ​វករ​នៅ​ដើមខែ​នេះ៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០១

LEAVE A REPLY

Please enter your comment!
Please enter your name here