យោធាប៉ាគីស្ថាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅថ្ងៃអាទិត្យ កម្លាំងសន្តិសុខនៅក្នុងស្រុក North Waziristan សម្លាប់ភេរវករចំនួន៥នាក់។
ប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់កងទ័ពលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា កងកម្លាំងសន្តិសុខធ្វើប្រតិបត្តិការដោយផ្អែកលើព័ត៌មានចារកម្មចំនួន២ក្នុងតំបន់ Mir Ali និងតំបន់ Khaisur នៅស្រុក North Waziristan ក្នុងខេត្ត Khyber Pakhtunkhwa។
ប្រភពដដែលអះអាងថា មនុស្សដែលស្លាប់ជាសមាជិករបស់ក្រុមតាលីបង់ប៉ាគីស្ថាន Tehrik-e-Taliban។ មេបញ្ជាការភេរវករ២នាក់ក្នុងចំណោម ៥នាក់ត្រូវកម្លាំងសន្តិសុខសម្លាប់។ យោធាប៉ាគីស្ថានធ្វើប្រតិបត្តិការជាបន្តបន្ទាប់ដើម្បីប្រឆាំងជាមួយនឹងសមាជិកក្រុមភេរវករនៅភាគខាងជើងស្រុក North Waziristan ដែលជាព្រំដែនប្រទេសអាហ្វហ្គានីស្ថាន។
សូមរំលឹកផងដែរថា បើទោះបីជាតំបន់នោះមានភាពភាពស្ងប់ស្ងាត់ក៏ដោយសមាជិកក្រុមភេរវករសេសសល់នៅតែបើកការវាយប្រហារទៅលើកម្លាំងសន្តិសុខជាបន្តបន្ទាប់៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១