ចាប់ខ្លួន​ពួក​សកម្មប្រយុទ្ធ​ISIS ៣នាក់​នៅ​ខេត្ត Anbar

0

កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​កាលពី​ថ្ងៃ​ច័ន្ទ​នេះ​បាន​ចាប់ខ្លួន​ក្រុម​សកម្មប្រយុទ្ធ ISIS ចំនួន៣នាក់​ស្ថិតនៅ​ភាគ​ខាងលិច​ខេត្ត Anbar។

ប្រភព​យោធា​មួយ​បាន​និយាយថា​ក្រុម​សកម្មប្រយុទ្ធ ISIS នេះ​មាន​វត្តមាន និង​ចាប់ខ្លួន​នៅ​ជិ​ភូមិ Hit នៃ​ខេត្ត Anbar។

ការចាប់ខ្លួន​នេះ​កើតឡើង​ចំពេល​មាន​រលក​នៃ​អំពើហិង្សា​ថ្មី​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ដែល​អំពើហិង្សា​ចុងក្រោយ​គឺ​ការសម្លាប់​ក្រុម​ជីវពល Shia ចំនួន១១នាក់​ដោយ​ក្រុម ISIS ស្ថិតនៅក្នុង​ខេត្ត Salahaddin កាលពី​ថ្ងៃអាទិត្យ​មុន។

នៅ​កន្លែង​ផ្សេងទៀត​នៅក្នុង​រដ្ឋធានី​បា​ដា​ដ ប៉ូលិស​បាន​និយាយថា​គ្រឿងផ្ទុះ​មួយ​ត្រូវបាន​ទុកចោល​នៅ​ខាងក្រៅ​ហាង​លក់​ស្រា ហើយ​បាន​ផ្ទុះឡើង​បណ្តាលឱ្យ​ខូចខាត​សម្ភារៈ​មួយចំនួន។

អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់

ប្រភពព័ត៌មាន​ពី baghdadpost ចេញផ្សាយ​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here