មនុស្ស ៦នាក់​រងរបួស​ក្នុង​ហេតុការណ៍​ផ្ទុះ​នៅផ្ទះ​ឯកជន​មួយ​ក្នុង​រដ្ឋធានី​របស់​ប្រទេស​អា​ហ្សែ​បៃ​ហ្ស​ង់

0

អាជ្ញាធរ​គ្រាអាសន្ន​របស់​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​និយាយថា នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី២៥ ខែមករា នេះ​មាន​ហេតុការណ៍​ផ្ទុះ​យ៉ាង​កក្រើក​មួយ​កើតឡើង​នៅផ្ទះ​ឯកជន​មួយ ដោយហេតុ​ការណ៍​នោះ​បណ្តាល​ឲ្យ​មនុស្ស​ចំនួន៦នាក់​រងរបួស។

ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​ទាញ​មនុស្ស​ចំនួន៦នាក់​ចេញពី​ក្រោម​គំនរ​ផ្ទះ​បាក់បែក​ដែលមាន​កម្ពស់​ពីរ​ជាន់ និង​រង​ការបំផ្លាញ​ទាំងស្រុង​ពី​ហេតុការណ៍​ផ្ទុះ​នោះ។ អាជ្ញាធរ​គ្រប់គ្រង​គ្រាអាសន្ន​និយាយថា៖“ជនរងគ្រោះ​ទាំងអស់​ត្រូវ​បញ្ជូនទៅ​សម្រាក់​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ” ។

ភ្លាមៗនោះ អនុរដ្ឋមន្ត្រី​ក្រសួង​សង្គ្រោះបន្ទាន់​លោក Etibar Mirzayev ទៅដល់​កន្លែងកើតហេតុ។ក្រុម​អ្នក​ជួយសង្គ្រោះ​បន្តធ្វើ​ប្រតិបត្តិ​ការស្វែងរក​នៅក្នុង​គំនរ​បាក់បែក​ដោយសារ​គេ​ខ្លាច​មាន​មនុស្ស​ជាប់​នៅក្នុង​គំនរ​នោះ។អាជ្ញាធរ​បាន​បើក​ការស៊ើបអង្កេត​ដើម្បី​កំណត់​ពី​មូលហេតុ​នៃ​ហេតុការណ៍​ផ្ទុះ។ ប្រតិបត្តិ​ករ​ហ្គាស​ដ៏​ធំ​នៅក្នុង​ប្រទេស​នេះ​លោក Azerigas អះអាងថា ពុំមាន​បណ្តាញ​ហ្គាស​ដំណើរការ​នៅក្រោម​ផ្ទះ​នោះទេ៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន xinhuanet ចុះផ្សាយ​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here