ប៉ូលិសក្នុងតំបន់បាននិយាយថាយន្តហោះចម្បាំងអ៊ីរ៉ាក់កាលពីថ្ងៃអាទិត្យនេះបានធ្វើការវាយប្រហារតាមអាកាសជាច្រើនលើកន្លែងលាក់ខ្លួនរបស់ក្រុម ISIS ដែលស្ថិតនៅតំបន់ដាច់ស្រយាលនៃទីក្រុង Khanaqin។
លោក Hikmat Hassan ជាមន្ត្រីនៃនាយកដ្ឋានប៉ូលិសស៊ើបការណ៍ Qara Tapa បានកត់សម្គាល់ថាយន្ដហោះចម្បាំងអ៊ីរ៉ាក់សម្រាប់ថ្ងៃទីពីរបានបាញ់ផ្លោងនៅតំបន់ភ្នំ Qara Tapa។
ការវាយប្រហារតាមអាកាសនេះកើតឡើងមួយថ្ងៃបន្ទាប់ពីអាវុធ និងគ្រឿងផ្ទុះមួយចំនួនត្រូវបានគេរកឃើញ និងបំផ្លាញចោលស្ថិតនៅក្នុងតំបន់ Qara Tapa។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១









