តួ​ក​គី​បើក​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​នៅ​ភាគ​អាគ្នេយ៍

0

ប្រតិ​ប​ត្ដិ​ការ​ត្រូវបាន​អនុវត្ត​នៅក្នុង​ខេត្ត Mardin ដើម្បី​ធានា​សុវត្ថិភាព​របស់​ប្រជាជន ក្នុងការ​ប​ង្រា​ប​ក្រុម​ភេរ​វករ PKK។

ប្រទេស​តួ​ក​គី​បាន​បើក​ប្រតិបត្តិការ​ប្រឆាំងនឹង​អង្គការ​ភេរ​វករ PKK នៅ​ភាគ​អាគ្នេយ៍​ខេត្ត Mardin នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​មួយ​ដែល​បានចេញ​ផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​នេះ។

ប្រតិបត្តិការ​នេះ​ត្រូវបាន​អនុវត្ត​ដើម្បី​ធានា​សុវត្ថិភាព និង​រក្សាទ្រព្យ​សម្បត្តិរ​បស់​ប្រជាជន​ក្នុងការ​ប​ង្រា​ប​សមាជិក​ក្រុម​ភេរ​វករ និង​បំផ្លាញ​ទីជម្រក និង​ការលាក់ខ្លួន​របស់​ក្រុម​ភេរ​វករ​នៅក្នុង​ស្រុក​ណ៊ូ​សាយ​ប៊ី​ន នេះ​បើ​យោងតាម​អភិបាលខេត្ត Mardin។

បំរាម​គោចរ​ក៏ត្រូវ​បានប្រកាស​ឱ្យប្រើ​ប្រាស់ នៅក្នុង​តំបន់​ជនបទ​ចំនួន ១៦ នៃ​ណ៊ូ​សាយ​ប៊ី​ន។ នៅក្នុង​យុទ្ធនាការ​ភេរវកម្ម​ជាង ៣០ឆ្នាំ​ប្រឆាំងនឹង​ប្រទេស​តួ​ក​គី ក្រុម​សកម្មប្រយុទ្ធ PKK ដែល​ត្រូវបាន​ចុះបញ្ជី​ជា​អង្គការ​ភេរ​វករ​ដោយ​ប្រទេស​តួ​ក​គី សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បានទទួល​ខុសត្រូវ​ចំ​ពោះ​ការស្លាប់​មនុស្ស​ចំនួន ៤០,០០០នាក់​រួមមាន​ស្ត្រី​កុមារ​និង​ទារក​ផងដែរ៕

ប្រែ​សម្រួល៖ ឱក សុ​វណ្ណា​រ័ត្ន
ប្រភពព័ត៌មាន Anadolu Agency ចុះផ្សាយ​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here