ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​កំណត់​គោលដៅ​លើ​រថយន្ត​នៅ​ទីក្រុង​កា​ប៊ុលសម្លាប់​មនុស្ស១នាក់

0

អ្នកនាំពាក្យ​ប៉ូលិស​ក្រុង​កា​ប៊ុល លោក Ferdaus Faramarz មានប្រសាសន៍ថា នៅ​ថ្ងៃ​អង្គារ ទី២៦ ខែមករា មាន​ហេតុការណ៍​ផ្ទុះ​មួយ​កើតឡើង​កំណត់​គោលដៅ​លើ​រថយន្ត​មួយ​នៅក្នុង​ទីក្រុង​កា​បុល។

លោក Faramarz ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​ថា៖ “ការផ្ទុះ​ឆាបឆេះ​រថយន្ត​មួយគ្រឿង​នៅ​តំបន់ Ada Ghazni ក្នុងស្រុក Police District ៥ នៅ​ម៉ោង១១និង១៥នាទី​ម៉ោង​ក្នុងស្រុក​ដោយ​សម្លាប់​មនុ​ស្សម្នាក់​នៅនឹងកន្លែង” ។

មន្ត្រី​បញ្ជាក់​ឲ្យ​ដឹងថា មានការ​ស៊ើបអង្កេត​ទៅ​លើ​ឧប្បត្តិ​ហេតុនេះ ដោយ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​អ្វី​ផ្សេងទៀត​នោះទេ។ គួរបញ្ជាក់​ផងដែរ​ថា នោះ​គឺជា​ការវាយប្រហារ​លើក​ទី២ទៅលើ​រថយន្ត​នៅក្នុង​ទីក្រុង​កា​ប៊ុល​គិត​ចាប់ពី​ថ្ងៃ​ចន្ទ​មក។ ហេតុការណ៍​ផ្ទុះ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ពុំ​បណ្តាល​ឲ្យ​មាន​អ្នករងរបួស​ទេ៕

ប្រែ​សម្រួល៖ Pouk Leakhena

ប្រភពព័ត៌មាន xinhuanet ចុះផ្សាយ​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here