ជន​ស៊ីវិល ៩នាក់​រងរបួស​នៅពេលដែល​មី​ស៊ី​ល ១០គ្រាប់​បាញ់​ចូល​ទីក្រុង Qala-e-Naw របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន

0

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​លោក Mohammad Nasir Nazari មានប្រសាសន៍ថា នៅ​ថ្ងៃ​អង្គារ ទី២៦ ខែមករា មាន​គ្រាប់​ម៉ី​ស៊ី​ល​ចំនួន១០គ្រាប់​បាញ់​ចូលទៅ​ទីក្រុង Qala-e-Naw ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន។ ហេតុការណ៍​នោះ​បណ្តាល​ឲ្យ​ជន​ស៊ីវិល​ចំនួន៩នាក់​រងរបួស។

លោក Nazari ចោទប្រកាន់​លើ​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់ ដោយ​អះអាងថា ក្រុម​សកម្មប្រយុទ្ធ​ជា​អ្នកបាញ់​មី​ស៊ី​ល​ទៅលើ​តំបន់​លំនៅដ្ឋាន​នៅ​រសៀល​ថ្ងៃ​អង្គារ បណ្តាល​ឲ្យជន​ស៊ីវិល​ចំនួន៩នាក់​រងរបួស។

ប៉ូលិស​បញ្ជាក់​ពី​ឧប្បត្តិហេតុ​ផងដែរ ប៉ុន្តែ​ពុំ​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែ​ម​ទៀត​ទេ។ ចំណែកឯ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​លោក Abdul Latif Rostae បញ្ជាក់ថា ជន​ស៊ីវិល​ដែល​រងរបួស​ចំនួន​ទាំង៩នាក់​រួមមាន​កុមារ​ចំនួន១នាក់​ត្រូវគេ​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។

ចំណែក ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់​ដែលមាន​សកម្មភាព​នៅក្នុង​ផ្នែក​ខ្លះ​ក្នុង​ខេត្ត Badghis និង​ខេត្ត Qala-e-Naw ពុំទាន់​ធ្វើការ​អត្ថាធិប្បាយ​អ្វី​ទាក់ទង​នឹង​ហេតុការណ៍​នេះ​ទេ៕

ប្រែ​សម្រួល៖ Pouk Leakhena

ប្រភពព័ត៌មាន xinhuanet ចុះផ្សាយ​ថ្ងៃ២៦ ខែមករា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here