កងទ័ព​សូ​ម៉ាលី​សម្លាប់​សកម្មប្រយុទ្ធ al-Shabab ចំនួន៧នាក់

0

នៅ​ថ្ងៃ​អង្គារ ទី១៦ ខែមករា កងទ័ព​ជាតិ​សូ​ម៉ាលី (SNA) សម្លាប់​សមាជិក​សកម្ម​ប្រយុទ្ធ al-Shabab ចំនួន៧នាក់​នៅក្នុង​ប្រតិបត្តិការ​នៅ​ភាគ​ខាងជើង​រាជធានី Baidoa  នៅ​ភាគ​និរតី​នៃ​ប្រទេស​សូ​ម៉ាលី។

លោក Amin Mohamed Darur មេបញ្ជាការ​ប៉ូលិស​នៅ​រាជធានី Baidoa ប្រាប់​អ្នកកាសែត​ថា កងទ័ព​ជាតិ SNA និង​កងកម្លាំង​រដ្ឋ​ភាគ​និរតី​ធ្វើ​ប្រតិបត្តិការ​រួមគ្នា​ប្រឆាំងនឹង​យុទ្ធជន

al-Shabab ក្រោយពី​ទទួលបាន​ជំនួយ​ពី​អ្នកស្រុក។ លោក Darur មានប្រសាសន៍ថា៖ “SNA និង​កងកម្លាំង​រដ្ឋ​នៅ​ភាគ​និរតី​សម្លាប់​ភេរ​វករ al-Shabab  ចំនួន៧នាក់ និងបណ្តាល​ឲ្យ​ភេរវ​ករ​ជាច្រើន​នាក់​ផ្សេងទៀត​រងរបួស​នៅក្នុង​តំបន់​ដែលមាន​ចម្ងាយ៣៥គីឡូម៉ែត្រ​នៅ​ភាគ​ខាងជើង​ក្រុង​Baidoaក្នុង​តំបន់ Bay នៅ​ព្រឹក​នេះ។ ប្រតិបត្តិការ​នោះ​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង។

មេបញ្ជាការ​យោធា​រូបនេះ​ពុំបាន​បញ្ជាក់​ឲ្យ​ច្បាស់​ទេ​ថា មាន​កងកម្លាំង​ចម្រុះ​សូ​ម៉ាលី​ចំនួន​ប៉ុន្មាន​អ្នក​ដែល​ស្លាប់ និង​របួស​នៅពេលដែល​ប្រយុទ្ធ​ជាមួយ​សកម្មប្រយុទ្ធ​al-Shabab។

ចំណែកឯ ក្រុម​សកម្មប្រយុទ្ធ​al-Shabab ពុំបាន​និយាយ​អ្វី​ទាក់ទង​ទៅនឹង​ការវាយលុក​របស់​យោធា​នៅ​លើកចុងក្រោយ​នេះ​ទេ ប៉ុន្តែ​ពួកគេ​ធ្លាប់​អះអាងថា សមាជិក​របស់​ពួកគេ​វាយប្រហារ​លើ​មូលដ្ឋាន​កងទ័ព​អាហ្វ្រិក និង​សហភាព​សូ​ម៉ាលី​នៅក្នុង​តំបន់ Bay  និង​តំបន់ Bakool៕

ប្រែ​សម្រួល៖ Pouk Lekahena

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here