ទំនាក់ទំនង​រវាង​ស៊ី​រី និង​ឥណ្ឌា-ចំណងមិត្តភាព​មាន​ភាពរឹងមាំ​ដោយ​ជំហរ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម

0

នៅ​ថ្ងៃទី២៦ ខែមករា ប្រទេស​ឥណ្ឌា​ប្រារព្វ​ពិធី​អបអរសាទរ​ខួប​លើក​ទី៧២នៃ​ការប្រកាស​សាធារណរដ្ឋ​របស់ខ្លួន​ខណៈដែល​ប្រទេស​នេះ​បាន​បំពេញ​នូវ​សមិទ្ធិផលសំខាន់ៗក្នុងការ​អភិវឌ្ឍន៍ និង​ការកសាង​សេដ្ឋកិច្ច​តាមរយៈ​ការលើកកម្ពស់​ជំហរ​អន្តរជាតិ​របស់ខ្លួន។

គួរបញ្ជាក់​ផងដែរ​ថា ទំនាក់ទំនង​រវាង​ប្រទេស​ស៊ី​រី និង​ប្រទេស​ឥណ្ឌា​កាន់តែ​ល្អ​ខ្លាំង​ថែមទៀត​នៅលើ​គ្រប់​វិស័យ​ទាំង​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌ ដោយសារតែ​ប្រទេស​ឥណ្ឌា​បាន​រក្សា​ជំហរ​របស់ខ្លួន​នៅក្នុង​ការគាំទ្រ​ដល់​ប្រទេស​ស៊ី​រី​នៅពេល​មាន​វិបត្តិ​ក្នុងការ​ប្រឆាំងនឹង​អំពើរ​ភេរវកម្ម​ក៏ដូចជា​ជំហរ​គោល​របស់ខ្លួន​ក្នុង​ការគោរព​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ប្រទេស​ស៊ី​រី។

ប្រទេស​ឥណ្ឌា​តែងតែ​ប្តេជ្ញាចិត្ត​ស្វែងរក​ដំណោះស្រាយ​នយោបាយ​ចំពោះ​វិបត្តិ​នេះ និង​បដិសេធ​ការជ្រៀតជ្រែក​ពី​បរទេស​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស។ ប្រទេស​ឥណ្ឌា​អះអាង​ម្តង​ហើយ​ម្តងទៀត​នូវ​បំណង​របស់ខ្លួន​ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ស៊ី​រី​ជាពិសេស​នៅក្នុង​ដំណើរ​ការកសាង​ប្រទេស​ឡើងវិញ។

គួរ​រំលឹក​ផងដែរ​ថា ប្រទេស​ឥណ្ឌា​បាន​បញ្ជូន​ជំនួយ​មនុស្សធម៌​ជាពិសេស​នៅក្នុង​វិស័យសុខាភិបាល និង​បាន​បើក​ដំណើរការ​កន្លែង​ដំឡើង​អវយវៈ​សិប្បនិម្មិត​សម្រាប់​អ្នករងរបួស​ពី​សង្គ្រាម​ចំនួន​ច្រើនជាង៥០០នាក់​បន្ថែម​លើ​ការផ្តល់​ជំនួយ​វេជ្ជសាស្ត្រ​ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​នៃ​ជំងឺ​រាតត្បាត​មេរោគ​កូ​រ៉ូ​ណា(ជំងឺ​កូ​វីត១៩) ។

សូមបញ្ជាក់​បន្ថែម​ផងដែរ​ថា ប្រទេស​ដែលមាន​ចំណងមិត្តភាព​ល្អ​ទាំងពីរ មិន​បញ្ឈប់​ការផ្តល់​អាហារូបករណ៍ និង​វគ្គ​បណ្តុះបណ្តាល​ដល់​បុគ្គលិក​ស៊ី​រី​នូវ​ជំនាញផ្សេងៗ ពីព្រោះ​សិក្ខាកាម​ដែល​ទទួលជោគជ័យ​ពី​ការបណ្តុះបណ្តាល​មាន​ចំនួន​កើន​ពី៧០នាក់​ឡើងទៅ​ដល់១០០នាក់​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​បន្ថែម​លើ​អាហារូបករណ៍​ដែល​ធ្លាប់​ផ្តល់​ឲ្យ​នៅ​ឆ្នាំ២០១៨ដល់​និស្សិត​ស៊ី​រី​មាន​ចំនួន​កើនឡើង​ច្រើនជាង​មួយ​ពាន់​នាក់​សម្រាប់​វិស័យផ្សេងៗទៀត៕

ប្រែ​សម្រួល​៖Pouk Leakhena

ប្រភពព័ត៌មាន SANA ចុះផ្សាយ​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here