ហេតុការណ៍​ផ្ទុះ​នៅ​ភាគខាងត្បូង​ប្រទេស​ហ្វី​លី​ពី​សម្លាប់​មនុស្ស​ចំនួន ១នាក់ និង​បណ្តាល​ឲ្យ​មនុស្ស​ចំនួន៥នាក់​ផ្សេងទៀត​រងរបួស

0

នៅ​ថ្ងៃ​ពុធ ទី២៧ ខែមករា មាន​ហេតុការណ៍​ផ្ទុះ​មួយ​កើតឡើង​នៅ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន។ ហេតុការណ៍​នោះ​សម្លាប់​ស្ត្រី​អាយុ៥៣ឆ្នាំ​ចំនួន១នាក់និង​បណ្តាល​ឲ្យ​ជន​ស៊ីវិល​ចំនួន៥នាក់​ផ្សេងទៀត​រងរបួស។

ប៉ូលិស​បញ្ជាក់​ឲ្យ​ដឹងថា ហេតុការណ៍​ផ្ទុះ​នោះ​កើតឡើង​នៅ​ម៉ោង​ប្រហែល១២និង៣០នាទី(ម៉ោង​នៅក្នុង​ស្រុក)នៅក្បែរ​ផ្លូវ​បង្ហូរទឹក​មួយ​ក្នុង​ក្រុង Tulunan នៅ​ខេត្ត Cotabato។ យោងតាម​ការអះអាងរ​បស់​មន្ត្រីប៉ូលិស​នៅក្នុង​តំបន់​បាន​បន្ថែម​ឱ្យដឹងថា ហេតុការណ៍​ផ្ទុះ​នោះ

បណ្តាល​ឲ្យ​មានការ​ខូចខាត​ដល់រ​ថ​យន្ត​ក្រុង​ដឹក​អ្នកដំណើរ​ទៅកាន់​ស្ថានីយ៍​ឡានក្រុង ប៉ុន្តែ​ពុំ​បណ្តាល​ឲ្យ​អ្នកដំណើរ​ណា​ម្នាក់​រងរបួស​នោះទេ។

ប៉ូលិស​អះអាងថា អ្នក​វាយប្រហារ​ប្រើ​គ្រាប់បែក​ច្នៃ​នៅផ្ទះ​សម្រាប់​ការ​បំផ្ទុះ​នេះ។យ៉ាងណាមិញ ពុំទាន់​មាន​ក្រុម​ណាមួយ​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​វា​ប្រហារ​នៅឡើយ​ទេ។

គួរ​រំលឹក​ផងដែរ​ថា ការ​បំផ្ទុះ​នេះ​កើតឡើង​នៅ​រយៈពេល​មួយថ្ងៃ​ក្រោយពី​មានការ​ផ្ទុះ​គ្រាប់បែក​ដ៏​កក្រើក​មួយ​នៅក្នុង​ខេត្ត Maguindanaoភាគខាងត្បូង​ប្រទេស​ហ្វីលីពីន​ដោយហេតុ​ការណ៍​នោះ​សម្លាប់​មនុស្ស​ចំនួន១នាក់ និង​បណ្តាល​ឲ្យ​មនុស្ស​ចំនួន១នាក់​ផ្សេងទៀត​រងរបួស៕

ប្រែ​សម្រួល​៖Pouk Leakhena

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here