មេដឹកនាំ​ជាន់ខ្ពស់ ​IS ចំនួន ៣នាក់​ត្រូវ​កងកម្លាំង​អ៊ីរ៉ាក់​សម្លាប់​នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់

0

យោធា​អ៊ីរ៉ាក់​និយាយថា នៅ​ថ្ងៃ​ពុធ ទី២៧ ខែមករា​ម្សិលមិញ​នេះ កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​សម្លាប់​សមាជិករ​ដ្ឋ​អ៊ីស្លាម(IS)ចំនួន៩នាក់ ដោយ​ក្នុងនោះ​មាន​មេដឹកនាំ​ជាន់ខ្ពស់ IS ចំនួន ៣នាក់​នៅ​ខេត្ត Kirkuk អំឡុង​ពេលធ្វើ​ប្រតិបត្តិការ​ប្រឆាំងនឹង​ឧទ្ទាម IS នៅក្នុង​ប្រទេស។

បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​កងទ័ព​អ៊ីរ៉ាក់​បាន​ឲ្យ​ដឹងថា ការប៉ះទង្គិច​គ្នា​មាន​ស្ថានភាព​កាន់តែខ្លាំង​នៅពេល​ព្រឹក​ព្រលឹម​ខណៈដែល​កងកម្លាំង​ចម្រុះ​មកពី​កម្លាំង​ប្រឆាំងភេរវកម្ម និង​ភ្នាក់ងារ​ស៊ើបការណ៍​ជាតិ​បានធ្វើការ​វាយប្រហារ​ទៅលើ​ទីជម្រក​របស់​សមាជិក​ឧទ្ទាម IS នៅក្នុង​តំបន់ Wadi al-Shay។

នៅក្នុង​សេចក្តីថ្លែងការណ៍​លើកឡើងថា សកម្មប្រយុទ្ធ IS មួយចំនួន​រង​ការ​បំផ្ទុះ​ក្រោយពី​ទាហាន​បាញ់​ទៅលើ​អាវកាក់​របស់​ពួកគេ ហើយ​ខណៈដែល​អ្នកផ្សេង​ទៀត​ត្រូវ​ទាហាន​បាញ់សម្លាប់​នៅក្នុង​អំឡុងពេល​មានការ​ប៉ះទង្គិច​គ្នា។

លោក Rasoul បន្ថែម​ឲ្យ​ដឹងថា សមាជិក​ឧទ្ទាម​ដែល​ត្រូវ​កម្លាំង​បាញ់សម្លាប់​មាន​មេដឹកនាំ​ជាន់ខ្ពស់ IS ចំនួន៣ នាក់ សកម្មប្រយុទ្ធ​ចំនួន២នាក់​ដែល​ទទួលខុសត្រូវ​លើ​ឃ្លាំង​របស់​ឧទ្ទាម IS ក្នុង​ខេត្ត និង​សកម្មប្រយុទ្ធ៤នាក់​ផ្សេងទៀត។

សូមបញ្ជាក់ថា ការប៉ះទង្គិច​គ្នា​នៅ​ថ្ងៃ​ពុធ​នោះ​គឺជា​ផ្នែក​មួយ​នៃប្រតិបត្តិ​ការដែល​កំពុង​ដំណើរការ និង​ចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី២២ សប្តាហ៍​មុន ដើម្បី​តាម​ប្រមាញ់​សមាជិក​សកម្មប្រយុទ្ធ IS តាម​តំបន់​ជាច្រើន​នៅ​ទូរ​ទាំង​ប្រទេស។

គួរ​រំលឹក​ផងដែរ​ថា ប្រតិ​ប​ត្ដិ​ការដែល​កំពុងដំណើរកា​រ​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​របស់​កង​កម្លាំង​សន្តិសុខ​ប្រឆាំងនឹង​កំណើន​សកម្មភាព​បំផ្ទុះ​អត្តឃាត​របស់​សមាជិក​ក្រុម​ឧទ្ទាម IS នាពេលថ្មីៗនេះ​ដោយមាន​ទាំង​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ សម្លាប់​មនុស្ស​ចំនួន៣២នាក់​រងរបួស និង​បណ្តាល​ឲ្យ​មនុស្ស​ច្រើនជាង​ចំនួន ១០០នាក់​ផ្សេងទៀត​រងរបួស​នៅក្នុង​ទីក្រុង​បា​កដាដ។ ចំណែកឯ​ការវាយប្រហា​រ​ទៅលើ​ទីបញ្ជាការ Hashd Shaabi នៅ​ខេត្ត Hashd Shaabi នៅ​ថ្ងៃទី ២៣ខែមករា​សម្លាប់​សមាជិក​ក្រុម​ឆ្មាំ​ចំនួន ១១នាក់ និង​ចំនួន ១២នាក់​ផ្សេងទៀត​រងរបួស៕

ប្រែ​សម្រួល​៖Pouk Leakhena

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here