ការប៉ះទង្គិច​គ្នា​សម្លាប់​សមាជិក​ក្រុម​សកម្មប្រយុទ្ធ៦នាក់​នៅក្នុង​ខេត្ត ​Laghman ភាគ​ខាងកើត​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន

0

សេចក្តីថ្លែងការណ៍​មួយ​របស់​កងទ័ព​មាន​សេចក្តី​ថា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៨ ខែមករា សមាជិក​សកម្មប្រយុទ្ធ​ចំនួន៦នាក់​ស្លាប់​នៅពេល​មានការ​ប៉ះទង្គិច​គ្នា​កើតឡើង​នៅក្នុង​ស្រុក Ailshing ភាគ​ខាងកើត​ខេត្ត Laghman។

ប្រភព​ដដែល​បញ្ជាក់ថា ការប៉ះទង្គិច​គ្នា​នេះ​ផ្ទុះឡើង​ក្រោយពី​សមាជិក​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់​មួយក្រុម​បានធ្វើការ​វាយប្រហារ​ទៅលើ​ក្បួន​រថយន្ត​ដឹកទំនិញ​របស់​កងទ័ព​នៅក្នុង​តំបន់ Jabin នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ហើយ​ជាការ​ឆ្លើយតប​ក្រុម​ទាហាន​បាញ់សម្លាប់​សមាជិក​ក្រុម​បះបោរ​ចំនួន៦នាក់​នៅនឹងកន្លែង និង​ចំនួន២នាក់​ផ្សេងទៀត​រងរបួស។

ប្រភព​បន្តថា ក្រុម​បះបោរ​បាន​រត់គេចខ្លួន​ក្រោយពី​រងគ្រោះ​និង​បន្សល់ទុក​សាកសព​រប​ស់​សមាជិក​ពួកគេ​ចំនួន៦នាក់​នោះ។ សេចក្តីថ្លែងការណ៍​អះអាងថា ពុំមាន​បុគ្គលិក​សន្តិសុខ​ណា​ម្នាក់​រងគ្រោះថ្នាក់​ទេ។

គួរបញ្ជាក់​ផងដែរ​ថា សមាជិក​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់ ដែលមាន​សកម្មភាព​នៅ​ផ្នែក​ខ្លះ​នៅក្នុង​ខេត្ត Laghman និង​ខេត្ត Mehterlam ដោយ​ខេត្ត​ទាំងពីរ​មាន​ចម្ងាយ ៩០ គីឡូម៉ែត្រ​ខាងកើត​ទីក្រុង Kabul ពុំបាន​ធ្វើការ​អត្ថាធិប្បាយ​អ្វី​នោះទេ៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន xinhuanet ចុះផ្សាយ​ថ្ងៃទី២៨ខែមករា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here