នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​អះអាងថា ពិតជា​បានសម្លាប់​មេដឹកនាំ​កំពូល​ឧទ្ទាម IS

0

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៨ ខែមករា នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​លោក Mustafa al-Kadhimi ប្រកាសថា ប្រតិបត្តិការ​របស់​ក​ង​កម្លាំង​អ៊ីរ៉ាក់​ក្នុងប្រទេស​អ៊ីរ៉ាក់​ពិតជា​បានសម្លាប់​មេដឹកនាំ​ជាន់ខ្ពស់​របស់​ឧទ្ទាម​អ៊ីស្លាម។

លោក Al-Kadhimni ផុស​លើ​បណ្តាញ​សង្គម​ធ្វី​ត​ធ័​រថា លោក Abu Yasir al-Eisawi អនុប្រធាន​នៃ​មេដឹកនាំ​កំពូល និង​ជា​មេដឹកនាំ​របស់​សមាជិក​ក្រុម​សកម្មប្រយុទ្ធ IS នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ត្រូវ​កងកម្លាំង​អ៊ីរ៉ាក់​សម្លាប់​ក្នុង​ប្រតិបត្តិការ​ធ្វើឡើង​ដោយ​ផ្អែកលើ​របាយការណ៍​ស៊ើបការណ៍។

លោក Al-Kadhimi ពុំបាន​ផ្តល់ព័ត៌មាន​ល​ម្អិ​ត​បន្ថែម​ពី​ទីតាំង និង​ពេលវេលា​នៃ​ការធ្វើ​ប្រតិបត្តិការ​នោះទេ។

គួរ​រំលឹក​ផងដែរ​ថា ប្រតិ​ប​ត្ដិ​ការដែល​កំពុងដំណើរកា​រ​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​របស់​កង​កម្លាំង​សន្តិសុខ​ប្រឆាំងនឹង​កំណើន​សកម្មភាព​បំផ្ទុះ​អត្តឃាត​របស់​សមាជិក​ក្រុម​ឧទ្ទាម IS នាពេលថ្មីៗនេះ​ដោយមាន​ទាំង​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១សម្លាប់​មនុស្ស​ចំនួន៣២នាក់​រងរបួស និង​បណ្តាល​ឲ្យ​មនុស្ស​ច្រើនជាង​ចំនួន១០០នាក់​ផ្សេងទៀត​រងរបួស​នៅក្នុង​ទីក្រុង​បា​កដាដ។ ចំណែកឯ​ការវាយប្រហា​រ​ទៅលើ​ទីបញ្ជាការ Hashd Shaabi នៅ​ខេត្ត Hashd Shaabi នៅ​ថ្ងៃទី២៣ ខែមករា​សម្លាប់​សមាជិក​ក្រុម​ឆ្មាំ​ចំនួន១១នាក់ និង​ចំនួន១២នាក់​ផ្សេងទៀត​រងរបួស៕

ប្រែ​សម្រួល​៖Pouk Leakhena

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១

 

LEAVE A REPLY

Please enter your comment!
Please enter your name here