នៅថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១សប្តាហ៍មុន លោកអនុរដ្ឋមន្ត្រីក្រសួងការបរទេស Bashar al-Jaafari ប្រកាសថា អង្គភាពភេរវករ និងកងជីវពល QSD ដែលទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក នៅតែបន្តប្រព្រឹត្តបទឧក្រិដ្ឋ និងរំលោភបំពានលើកុមារនៅក្នុងប្រទេសស៊ីរីដោយសកម្មភាពនោះរួមមានការសម្លាប់ ការចាប់ពង្រត់ ការជ្រើសរើស និងការផ្ទេរកុមារទៅតំបន់ជម្លោះនៅតាមតំបន់នានា ការដុត និងបំផ្លាញសាលារៀន មន្ទីរពេទ្យ ហើយថែមទាំងរារាំងមិនកុមារទៅសាលារៀន។
តំណាងអចិន្ត្រៃយ៍របស់ប្រទេសស៊ីរីប្រចាំនៅអង្គការសហប្រជាជាតិ លោក Al-Jaafari មានប្រសាសន៍ថា ថ្វីបើប្រទេសស៊ីរ៉ីមានសម្ពាធធំយ៉ាងណាក៏នៅតែខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីការពារនិងថែរក្សាកុមារនៅក្នុងតំបន់ដែលរំដោះបានពីអំពើរភេរវកម្ម ឬដល់ស្ថាប័នរដ្ឋ។ នេះជាការលើកឡើងរបស់លោកនៅក្នុងសន្និសីទក្រៅផ្លូវការរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតាមរយៈសន្និសីទវីដេអូដោយធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់ប្រទេសរុស្ស៊ី និងប្រទេសកាហ្សាក់ស្ថានក្រោមប្រធានបទស្តីពី “កុមារនៅក្នុងជម្លោះប្រដាប់អាវុធ។
លោក Jaafari ចង្អុលបង្ហាញថា គេចាត់ទុកអំពើភេរវកម្មជាការគម្រាមកំហែងដ៏គ្រោះថ្នាក់បំផុតមួយដែលជះឥទ្ធិពលដល់បណ្តាប្រទេស និងសហគមន៍នានា ហើយនៅពេលដែលអំពើភេរវកម្មមានការរីករាលដាលអ្នកដែលរងផលប៉ះពាល់ដំបូងនោះគឺជាកុមារ។ លោកបន្ថែមថា បញ្ហាដែលស្មុគស្មាញបំផុតគឺភេរវករនិងអង្គភាពខុសច្បាប់ទាំងនោះជ្រើសរើសកុមារដើម្បីឲ្យចូលរួមក្នុងសកម្មភាពភេរវកម្ម។
ជាចុងក្រោយ លោកអនុរដ្ឋមន្ត្រី Bashar al-Jaafari ក៏បានបន្តការថ្កោលទោសនិងបដិសេធដាច់ខាតលើការចុះហត្ថលេខារបស់ប្រទេសស៊ីរ៉ីលើផែនការ “work plan” របស់អ្នកតំណាងពិសេសរបស់អគ្គលេខាធិការសម្រាប់កុមារ និងជម្លោះប្រដាប់អាវុធ៕
ប្រែសម្រួល៖Pouk Leakhena
ប្រភព័ត៌មាន sana ចុះផ្សាយថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១









