ប្រជាជន​ប៉ា​ឡេ​ស្ទី​ន ៣នាក់​រងរបួស​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​ជាមួយ​ទាហាន​អ៊ីស្រាអែល​នៅ​តំបន់ West Bank

0

នៅ​ថ្ងៃ​សុក្រ ទី២៩ ខែមករា មាន​ហេតុការណ៍​ប៉ះទង្គិច​គ្នា​កើតឡើង​រវាង​ប្រជាជន​ប៉ា​ឡេស្ទី​ន​ជាមួយ​ទាហាន​អ៊ីស្រាអែល​បណ្តាល​ឲ្យ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ចំនួន៣នាក់​រងរបួស​នៅក្នុង​តំបន់ West Bank។

យោងតាម​ប្រភព​វេជ្ជសាស្ត្រ និង​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ដោយផ្ទាល់​ភ្នែក​បញ្ជាក់​ឲ្យ​ដឹងថា ទាហាន​អ៊ីស្រាអែល​បំបែក​ក្រុមបាតុករ​ដែល​មាន​មនុស្ស​ជាច្រើន​នាក់​នៅ​ភាគ​ខាងជើង​ទីក្រុង Qalqilya ដោយ​ប្រើ​កាំភ្លើង និង​ឧស្ម័ន​បង្ហូរទឹកភ្នែក។

ក្រសួងការបរទេស​ប៉ា​ឡេ​ស្ទី​ន​លើកឡើង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា ប្រទេស​ប៉ា​ឡេ​ស្ទី​ន​បានធ្វើការ​ថ្កោលទោស​ចំពោះ​ការបាញ់ប្រហារ​ទៅលើ​ក្រុមបាតុករ​ដែល​ដង្ហែរ​ក្បួន​ដោយ​សន្តិវិធី និង​ចំពោះ​ការ​សម្រុកចូល​ផ្ទះ​ប្រជាជន​នៅតាម​ទីប្រជុំជន និង​ភូមិ​ប៉ា​ឡេ​ស្ទី​ន​នៅក្នុង​តំបន់ West Bank៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន xinhuanet ចុះផ្សាយ​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here