ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​រថយន្ត​សម្លាប់​មនុស្ស៥នាក់​នៅ​ទីក្រុង Afrin ក្នុងប្រទេស​ស៊ី​រី

0

អ្នកឃ្លាំមើល​សង្គ្រាម​រាយការណ៍​ថា នៅ​ថ្ងៃ​សៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១ នេះ មាន​ហេតុ ការណ៍​ផ្ទុះ​គ្រាប់បែក​រថយន្ត​មួយ​កើតឡើង​នៅក្នុង​ទីក្រុង Afrin បណ្តាល​ឲ្យ​មនុស្ស​ចំនួន៥នាក់​ស្លាប់ និង​កុមារ​ចំនួន១នាក់ រួមទាំង​មនុស្ស​ចំនួន១៥នាក់​ផ្សេងទៀត​រងរបួស។

យោងតាម​អះអាង​របស់​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី​បានឱ្យដឹងថា ហេតុការណ៍​ផ្ទុះ​នេះ​កើតឡើង​បណ្តាលមកពី​មានការ​បំផ្ទុះ​គ្រាប់បែក​រថយន្ត​ក្នុង​សង្កាត់ Sinaa ក្នុង​ទីក្រុង Afrin នៅ​ភាគ​ខាងជើង​ទីក្រុង Aleppo។

ក្រុម​អ្នកឃ្លាំមើល​ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​បញ្ចាក់​ឲ្យ​ដឹងថា ចំនួន​អ្នកស្លាប់​អាច​នឹង​កើនឡើង​ដោយសារ​តែមាន​អ្នករងរបួស​ធ្ងន់ធ្ងរ​ច្រើន។ ភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ SANA ក៏បាន​រាយការណ៍​ពី​ហេតុការណ៍​ផ្ទុះ​នេះ​ផងដែរ ប៉ុន្តែ​ពុំបាន​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែម​ទេ។

គួរ​រំលឹក​ផងដែរ​ថា ហេតុការណ៍​ផ្ទុះ​បានក្លាយ​ជា​រឿង​ធម្មតា​នៅក្នុង​ទីក្រុង Afrin និង​តំបន់​ផ្សេងទៀត​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រុម​ឧទ្ទាម​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​ខណៈពេលដែល​ប្រទេសមួយ​នេះ​ពុំទាន់​មានច្បាប់ និង​កំពុងស្ថិត​ក្នុងស្ថានភាព​វឹកវរ។ ទីក្រុង Afrin ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ឧទ្ទាម​ដែល​ទទួលបាន​ការគាំទ្រ​ពី​តួ​ក​គី​ចាប់តាំងពី​ឆ្នាំ២០១៨៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន xinhuanet ចុះផ្សាយ​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here