ខ្មាន់កាំភ្លើង​បាញ់សម្លាប់​មន្ត្រី​ប្រឆាំង​ភេរវកម្ម​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេសប៉ា​គី​ស្ថាន

0

កងកម្លាំង​សន្តិសុខ​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១សប្តាហ៍​មុន មាន​ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាញ់សម្លាប់​មន្ត្រី​ប្រឆាំង​ភេរវកម្ម​ចំនួន១នាក់​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​ប៉ា​គី​ស្ថាន។

មន្ត្រី​សន្តិសុខ​ប៉ា​គី​ស្ថាន​បញ្ជាក់​ឲ្យ​ដឹងថា ឃាតករ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បាញ់​ទៅលើ​បុគ្គលិក​របស់​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម(CTD)នៅ​ខាងក្រៅ​ពន្ធនាគារ​កណ្តាល​នៅ​ក្រុង Peshawar ក្នុង​រដ្ឋធានី Khyber Pakhtunkhwa និង​សម្លាប់​មន្ត្រី​ត្រួតពិនិត្យ​របស់​អង្គភាព CTD ចំនួន១នាក់។ ចំណែកឯ​មន្ត្រី CTD ចំនួន១នាក់​ផ្សេងទៀត​បាន​រងរបួស និង​ត្រូវ​បញ្ចូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ។

ពុំទាន់​មាន​ក្រុម ឬ​បុគ្គល​ណាមួយ​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​នៅឡើយ​ទេ៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន xinhuanet ចុះផ្សាយ​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here