នៅថ្ងៃចន្ទ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានហេតុកាណ៍ផ្ទុះគ្រាប់បែកវាយប្រហារលើរថយន្តមួយគ្រឿងនៅក្នុងទីក្រុងកាបុល សម្លាប់មនុស្សចំនួន២នាក់ និងបណ្តាលឲ្យមនុស្សចំនួន១នាក់ផ្សេងទៀតរងរបួស។
ការវាយប្រហារកំណត់គោលដៅទៅលើរថយន្តប្រភេទ Ranger មួយគ្រឿងនៅតំបន់ Police District 7 ក្នុងស្រុក Jangalak នៅម៉ោងប្រហែល១២និង១០នាទីម៉ោងក្នុងស្រុក។ អ្នកនាំពាក្យមន្ត្រីប៉ូលិសលោក Ferdaus Faramarz បញ្ជាក់ឲ្យដឹងថា ការវាយប្រហារនោះបណ្តាលឲ្យបុគ្គលិកសន្តិសុខចំនួន១នាក់ និងជនស៊ីវិលចំនួន១នាក់ស្លាប់ និងបុគ្គលិកសន្តិសុខចំនួន១នាក់ផ្សេងទៀតរងរបួស។
ហេតុការណ៍នោះគឺជាការបំផ្ទុះលើកទី២ហើយដែលកំណត់គោលដៅទៅលើយានយន្តនៅក្នុងទីក្រុងកាប៊ុលចាប់តាំងពីព្រឹកថ្ងៃចន្ទមក។ ជារឿយៗ ប៉ូលិស និងបុគ្គលិកកងទ័ពបើកបរយានយន្តប្រភេទ Ranger នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
គួររំលឹកផងដែរថា នៅថ្ងៃចន្ទ ទី២ ខែមករា ឆ្នាំដដែល នៅម៉ោង៧និង៤០នាទី មានការវាយប្រហារកំណត់គោលដៅបំផ្ទុះលើកទី១ កើតឡើងលើរថយន្ដមួយគ្រឿងម៉ាក Land Cruiser របស់មន្ដ្រីក្រសួងការពារជាតិមួយរូបនៅក្នុងតំបន់ Police District 10 ដោយបានបង្កការខូចខាតដល់រថយន្ដ ប៉ុន្តែតែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ៕
ប្រែសម្រួល៖Pouk Leakhena
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១









