មនុស្ស ២នាក់​ស្លាប់​និង ៨នាក់​រងរបួស​ពី​ការវាយប្រហារ​គ្រាប់បែក៣លើក​ផ្សេងគ្នា​ក្នុង​ទីក្រុង​កា​ប៊ុល​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន

0

ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​ចំនួន៣លើក​ដាច់ដោយឡែក​ពីគ្នា​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១  នៅ​ទីក្រុង​កា​ប៊ុល​រដ្ឋធានី​អា​ហ្វ​ហ្គា​នី​ស្ថាន។

ប្រភពព័ត៌មាន​បញ្ជាក់​ឲ្យ​ដឹងថា មាន​ពលរដ្ឋ​ចំនួន១នាក់ ប្រធាន​ស្ថាប័ន​សង្គម​ចំនួន១នាក់​ស្លាប់ និង​ពលរដ្ឋ​ចំនួន៨នាក់​ផ្សេងទៀត​រងរបួស​ពី​ហេតុការណ៍​ផ្ទុះ​ទាំងបី​លើក​នោះ។

រូបថត​មួយ​សន្លឹក​ដែល​ថត​បាន​នៅ​ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ បង្ហាញ​ពី​ការ​ជ​ញ្ចូ​នរថយន្ត​ខូច​មួយគ្រឿង​ចេញពី​ទីតាំង​ផ្ទុះ​មួយកន្លែង​នៅក្នុង​ទីក្រុង​កា​ប៊ុល​រដ្ឋធានី​នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here