មន្ត្រីយោធាឥណ្ឌាប្រាប់ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ទី០៤ ខែកុម្ភៈថា មានការបាញ់តទល់គ្នារវាងទាហានឥណ្ឌាជាមួយនឹងកងកម្លាំងប៉ាគីស្ថាននៅលើបន្ទាត់ខណ្ឌចែកទឹកដី (LoC) ។ ហេតុការណ៍នោះបណ្តាលឲ្យទាហានឥណ្ឌាចំនួន ០១នាក់ស្លាប់។
នៅយប់ថ្ងៃពុធ ទី០៣ ខែកុម្ភៈ ភាគទាំងពីរបាញ់តទល់គ្នានៅខាងផ្នែកទីក្រុង Sunderbani តាមព្រំដែននៃស្រុក Rajouri ។ ស្រុក Rajouri មានចម្ងាយប្រហែល២២២គីឡូម៉ែត្រពីភាគនិរតីនៃទីក្រុង Srinagar ដែលជារដ្ឋធានីរដូវក្តៅនៃតំបន់កាស្មៀរគ្រប់គ្រងដោយប្រទេសឥណ្ឌា។
មន្ត្រីយោធាឥណ្ឌាម្នាក់និយាយថា៖ “នៅក្នុងការបាញ់តបតគ្នា ទាហានរបស់យើងម្នាក់ត្រូវគេបាញ់សម្លាប់” ។ យ៉ាងណាមិញ ពុំទាន់ទាន់មានរបាយការណ៍បង្ហាញពីការខូចខាតណាមួយពីភាគីប៉ាគីស្ថាននោះទេ។
ទីក្រុងញូវដែលី និងទីក្រុងអ៊ីស្លាម៉ាបាដចោទប្រកាន់គ្នាទៅវិញទៅមកថាបានបង្កការបាញ់ប្រហារ និងបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់។ លើសពីនេះ ភាគីទាំងសងខាងនៅតែបណ្តា្តលឲ្យកងកម្លាំងរបស់ពួកគេផ្ទុះអាវុធឱ្យឆ្លើយតបទៅគ្នាទៅវិញទៅមក។
គួរបញ្ជាក់ផងដែរថា LoC គឺជាព្រំដែនពិតដែលបែងចែកតំបន់កាស្មៀរមួយផ្នែកទៅប្រទេស ឥណ្ឌានិងមួយផ្នែកទៀតទៅប្រទេសប៉ាគីស្ថាន៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១