ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​អំពាវនាវ​ឱ្យមាន​ការដោះលែង​លោកស្រី​អ៊ុង​សាន​ស៊ូ​ជី

0

ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​ឱ្យមាន​ការដោះលែង​មេដឹកនាំ​មី​យ៉ាន់​ម៉ា​លោកស្រី​អ៊ុង​សាន​ស៊ូ​ជី​និង​អ្នកផ្សេង​ទៀត​ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយ​យោធា និង​បាន​សង្កត់ធ្ងន់​លើ​ភាពចាំបាច់​ដើម្បី​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ផងដែរ។ នៅ​សហរដ្ឋអាមេរិក ប្រធានាធិបតី​អាមេរិក Joe Biden បាន​និយាយថា​យោធា​គួរតែ​ចុះ​ចេញពី​តំណែង​ហើយ​ទីប្រឹក្សា​សន្តិសុខ​របស់គាត់​បាន​និយាយថា​រដ្ឋបាល​កំពុង​ពិចារណា​លើ​បទបញ្ជា​ប្រតិបត្តិ​ដែល​អាច​រួមបញ្ចូល​ទាំង​ការដាក់ទណ្ឌកម្ម​ជាច្រើន​ផងដែរ​ទៅលើ​ប្រទេស​នេះ។

ដំណើរ​ផ្លាស់ប្តូរ​ដ៏​វែង និង​បញ្ហា​ជាច្រើន​របស់​មី​យ៉ាន់​ម៉ា​ទៅកាន់​លទ្ធិប្រជាធិបតេយ្យ​ត្រូវបាន​កាត់ផ្ដាច់​នៅ​ថ្ងៃ​ច័ន្ទ​នៅពេលដែល​មេបញ្ជាការ​កងទ័ព​លោក Min Aung Hlaing បាន​កាន់អំណាច​ដោយនិយាយ​ថា​វា​មាន​ភាពមិនប្រក្រតី​នៅក្នុង​ការបោះឆ្នោត​ខែវិច្ឆិកា​ដែល​គណបក្ស​របស់លោក​ស្រី​អ៊ុង​សាន​ស៊ូ​ជី​បានទទួល​ជោគជ័យ​នោះ។ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​បាន​និយាយថា​ការបោះឆ្នោត​នេះ​ត្រឹមត្រូវ​យុត្តិធម៌។

ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែលមាន​សមាជិក ១៥ នាក់​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បាន​ឯកភាព​ដោយ​ការ​មូលមតិ​គ្នា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពួកគេ​បាន​សង្កត់ធ្ងន់​លើ​ភាពចាំបាច់​ដើម្បី​គាំទ្រ​ស្ថាប័ន​និង​ដំណើរការ​ប្រជាធិបតេយ្យ​នានា​ជៀសវាង​ពី​អំពើ​ហឹ​ង្សា និង​ការគោរព​សិទ្ធិមនុស្ស​សេរី​ភាពជា​មូលដ្ឋាន និង​នីតិរដ្ឋ។ គួរបញ្ជាក់​ផងដែរ​ថា ប្រទេស​ចិន​ក៏មាន​ផលប្រយោជន៍​សេដ្ឋកិច្ច​យ៉ាងច្រើន​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​និង​មាន​ទំនាក់ទំនង​ជាមួយ​យោធា​ផងដែរ៕

សម្រួល៖ សុ​ផា

LEAVE A REPLY

Please enter your comment!
Please enter your name here