មនុស្ស ១០ នាក់​ស្លាប់​ពី​ការផ្ទុះ​គ្រាប់បែក​នៅ​ភាគ​កណ្តាល​ប្រទេស​សូ​ម៉ាលី

0

នៅ​ថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ មាន​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​កើតឡើង​នៅ​ជាយក្រុង​Dhusamarebភាគ​កណ្តាល​ប្រទេស​សូ​ម៉ាលី ដោយ​សម្លាប់​កងកម្លាំង​រដ្ឋាភិបាលសូ​ម៉ាលី​ចំនួន១០នាក់។

លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន Ahmed Shire ក្នុង​រដ្ឋ Galmudug មានប្រសាសន៍ថា​គ្រាប់បែក​មួយ​គ្រាប់​បង្កប់​តាម​បណ្តោយ​ផ្លូវ El Dhere ផ្ទុះឡើង​វាយប្រហារ​រថយន្ត​ដឹក​ទាហាន​រដ្ឋាភិបាល​បណ្តា​ល​ឱ្យមាន​អ្នកស្លាប់ និង​របួស។

លោក Shire មានប្រសាសន៍ថា៖“យើង​អាច​បញ្ជាក់បាន​ថា មាន​ទាហាន​ចំនួន១០នាក់​រួមទាំង​មេបញ្ជាការ​ចារកម្ម​ម្នា​ក់នៅ​ទីក្រុង Dhusamareb លោក Abdirashid Abdinur បាន​ស្លាប់ និង​មាន​អ្នក​ផ្សេងទៀត​រងរបួស” ។

លោក​បន្ថែមថា កងកម្លាំង​ធ្វើការ​ឡោមព័ទ្ធ​នៅ​តំបន់​នោះ ប៉ុន្តែ​គេ​ពុំទាន់​ច្បាស់​ថា មាន​ទាហាន​ប៉ុន្មាន​នាក់​ពិត​ប្រក​ដ​រងរបួស​ក្នុងអំឡុង​ការវាយប្រហារ។

ក្រុម​សកម្មប្រយុទ្ធ al-Shabab អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​ចុងក្រោយ​ដែល​កើតឡើង​នៅ​រយៈពេល​មួយថ្ងៃ​ក្រោយពី​លោក​ប្រធានាធិបតី Mohamed Farmajo និង​មេដឹកនាំ​រដ្ឋ​សហព័ន្ធ​ចំនួន ៥បញ្ចប់​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​រយៈពេល៥ថ្ងៃ​នៅក្នុង​ទីក្រុង។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here