មនុស្ស ៧នាក់​ស្លាប់ បន្ទាប់ពី​ហេតុការណ៍​ផ្ទុះ​បាក់​ទំនប់​នៅ​ឥណ្ឌា រដ្ឋ Uttarakhand

0

យ៉ាងហោចណាស់ មាន​មនុស្ស ៧នាក់​ស្លាប់ និង ១៧០នាក់​បាត់​ខ្លួន​ក្រោយ​ហេតុការណ៍​ផ្ទាំង​ទឹកកក Himalayan បាក់​ធ្លាក់​ចូលទៅក្នុង​ទន្លេ និង​នាំមក​នូវ​ទឹកជំនន់​នៅ​ភាគខាងត្បូង​ប្រទេស​ឥណ្ឌា។

ទឹកជំនន់​បានធ្វើឱ្យ​បាក់​ទំនប់ និង​នាំមក​នូវ​ទឹក​យ៉ាង​ធំ​ហូរ​កាត់​ភូមិ​មួយ​នៅ​រដ្ឋ Uttarakhand។ ជន រងគ្រោះ ដែល​បាន​បាត់​ខ្លួន​គឺជា​កម្មករ​ដែល​ធ្វើការ​នៅ​ទំនប់​វា​រី​អគ្គិសនី​ក្នុង​តំបន់​នោះ។ កងទ័ព យោធា និង​ជំនួយការ​យោធា​ឧទ្ធម្ភាគចក្រ​រាប់រយ ត្រូវបាន​បញ្ជូនទៅ​ទីតាំង​កើតហេតុ​ដើម្បី​ជួយសង្គ្រោះ។ អ្នកជំនាញ​កំពុងតែ​សង្កេត​ឧប្បត្តិហេតុ ទោះបីជា​មិនទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ដែលនាំឱ្យ​ផ្ទុះ​បាក់​ផ្ទាំង ទឹកកក​នៅឡើយ។

ប៉ូលិស Uttarakhand បាន​ថ្លែងថា ផ្ទាំង​ទឹកកក​នៅវេលា​ម៉ោង១១ ក្នុងស្រុក (05:30 GMT) កាលពី​ថ្ងៃ អាទិត្យ បាន​បំផ្លាញ​ទំនប់​វា​រី​អគ្គិសនី Rishiganga Hydroelectric Project។ ប៉ូលិស​បាន​បន្ថែមថា ហេតុការណ៍​នេះ បណ្តាលឱ្យមាន​ផលប៉ះពាល់​ដល់​គម្រោង​វា​រី​អគ្គិសនី​ផ្សេងទៀត​នៅតាម​ដង​ទន្លេ Dhauli Ganga នៅក្នុង​តំបន់ Tapova។

គ្រោះធម្មជាតិ​កាលពី​ថ្ងៃអាទិត្យ​នេះ ត្រូវបាន​ក្រុម​អ្នក​បរិស្ថាន​អំពាវនាវ​ឱ្យ​ពិនិត្យឡើងវិញ​នូវ​គម្រោង វា​រី​អគ្គិសនី ដែល​បង្ក​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​តំបន់​នោះ។ ប្រធាន​មជ្ឈមណ្ឌល​អាវ​កាស បាន​ប្រាប់​ទៅ​ភ្នាក់ងារ​សារព័ត៌មាន AFP ថា៖ “ការបាក់​ផ្ទាំង​ទឹកកក​ជា​រឿង​ធម្មតា នៅក្នុង​តំបន់​អាងទឹក” ។ “ការបាក់​ដី​ទំហំ​ធំ តែងតែ​កើត​ឡើងជា​ញឹកញាប់” ។ លោកស្រី Uma Bharti អតីតរដ្ឋមន្ត្រី​ធនធានទឹក មានប្រសាសន៍ថា លោកស្រី​បាន​បដិសេដ​ចំពោះ​គម្រោង​ថាមពល​នៅ Ganges នេះដែរ៕

ប្រភពព័ត៌មាន៖ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១

ប្រែ​សម្រួល​ដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here