អគ្គមេបញ្ជាការនៃកងកម្លាំងប្រជាធិបតេយ្យស៊ីរីលោក Mazloum Kobane បានប្រកាសថាពួកគេចង់ពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយសហរដ្ឋអាមេរិក។

លោក Mazloum Kobane បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់កាសែត Asharq Al-Awsat ថាពួកគេសប្បាយរីករាយក្នុងការជ្រើសរើសលោក Joe Biden ហើយចង់កសាងទំនាក់ទំនងរួមគ្នា និងមានតុល្យភាពដោយបន្ថែមថាពួកគេមានបំណងចង់កែកំហុសរបស់លោកដូណាល់ត្រាំដែលធ្វើឱ្យជនជាតិឃឺដឈឺចាប់យ៉ាងខ្លាំង។
លោក Mazloum Kobani បានចង្អុលបង្ហាញថាកងកំលាំងប្រជាធិបតេយ្យស៊ីរីគឺជាកងកម្លាំងឯករាជ្យ និងមិនមានទំនាក់ទំនងជាមួយគណបក្សពលករឃឺដនោះទេ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី kurdiu ចេញផ្សាយថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១