ប្រទេសឈីលី៖ យោងតាមសេចក្តីរាយការណ៍ភ្លើងឆាបឆេះយ៉ាងសន្ធសន្ធៅ បន្ទាប់ពីប៉ូលិសបាញ់សម្លាប់អ្នកសំដែងតាមផ្លូវ។
នៅខណៈភ្លាមៗនោះ ការតវ៉ាបានផ្ទុះឡើងនៅភាគខាងត្បូងប្រទេសស៊ីលី បន្ទាប់ពីវីដេអូបានបែកធ្លាយអំពីសកម្មភាពប៉ូលិសបាញ់សម្លាប់អ្នកសំដែងតាមផ្លូវរហូតដល់ស្លាប់។
អគារសាធារណៈនៅ Panguipulli ត្រូវបានគេដុត និងប្រជាជនក៏បានធ្វើដំណើរតាមដងផ្លូវនៃរដ្ឋធានី Santiago ដើម្បីបង្ហាញពីការខឹងសម្បាររបស់ពួកគេ អំពីហេតុការណ៍ក៏អាក្រកមួយនេះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Rodrigo Delgado បានថ្កោលទោសចំពោះការដុតអគារនេះ ប៉ុន្តែបាននិយាយថា ភាពយុត្តិធម៌នឹងត្រូវបានអនុវត្តនៅក្នុងការបាញ់ប្រហារនេះផងដែរ៕
ប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន
ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១