ប្រទេស​ភូមា៖ ការតវ៉ា​នៅតែ​បន្ត​នៅ​ថ្ងៃទី៣ នៃ​បាតុកម្ម

0

កាលពី​ថ្ងៃ​ចន្ទ​នេះ ប្រជាជន​រាប់ពាន់នាក់​នៅ​ទូទាំងប្រទេស​ភូមា បាន​ចូលរួម​ថ្ងៃទី៣ នៃ​បាតុកម្ម។

វា​មាន​រយៈពេល​មួយ​សប្តាហ៍​ហើយ ចាប់តាំងពី​កងទ័ព​បាន​ដណ្តើម​អំណាច និង​សមាជិក​នៃ​សម្ព័ន្ធភាព​ជាតិ​ប្រជាធិបតេយ្យ​ដែល​បានឈ្នះ​ការបោះឆ្នោត​ទូទៅ កាលពី​ខែវិច្ឆិកា​ត្រូវបាន​ឃុំខ្លួន​រួមទាំង​មេដឹកនាំ​របស់​ពួកគេ​គឺ​លោកស្រី អ៊ុង​សាន​ស៊ូ​ជី។

នៅក្នុង​សុន្ទរកថា​មួយ​នៅលើ​កញ្ចក់​ទូរទស្សន៍​មេដឹកនាំ​រដ្ឋប្រហារ​នាយ​ឧ​ត្ត​ម​សេនីយ៍ មីន​មី​ង៉ុ​ង បាន​អះអាងថា មេដឹកនាំ​ស៊ីវិល​បាន​ខកខាន​មិនបាន​រៀបចំ​ការបោះឆ្នោត​ឱ្យបាន​ត្រឹមត្រូវ និង​បាន​សន្យាថា​នឹងមាន​ការបោះឆ្នោត​ថ្មី​មួយ​ក្នុង​រយៈពេល​មួយឆ្នាំ​នេះ៕

ប្រែ​សម្រួល៖ ឱក សុ​វណ្ណា​រ័ត្ន

ប្រភពព័ត៌មាន BBC ចុះផ្សាយ​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here