សកម្មប្រយុទ្ធ Boko Haram ចំនួន១៩នាក់​ស្លាប់​ក្នុងការ​ប្រយុទ្ធ​គ្នា​ជាមួយ​យោធា​នី​ហ្សេ​រី​យ៉ា

0

សមាជិក​សកម្មប្រយុទ្ធ Boko Haram ចំនួន១៩នាក់ ដែល​រត់គេចខ្លួន​ត្រូវ​កម្លាំងយោធា​យោធា​នី​ហ្សេ​រី​យ៉ា​សម្លាប់​បាន​នៅ​ភាគ​ឥសាន​រដ្ឋ Borno។

ប្រភព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​ឲ្យ​ដឹងថា រថយន្ត​ដឹក​កាំភ្លើង​ចំនួន៥គ្រឿង​ដែលជា​កម្មសិទ្ធិ​របស់​ស​មា​ជិ​ក Boko Haram ត្រូវ​កម្លាំងយោធា​បំផ្លាញចោល​ក្នុងអំឡុងពេល​ប្រយុទ្ធ​គ្នា​ដោយ​ប្រើ​កាំភ្លើង​ជាមួយ​សមាជិក​សកម្ម​នៅក្នុង​ទីក្រុង Rann ដែលជា​ក្រុង​មួយ​ស្ថិតនៅក្នុង​តំបន់​រដ្ឋាភិបាល Kala Balge។

ប្រភពព័ត៌មាន​ពី​យោធា​មួយ​បញ្ជាក់​ឲ្យ​ដឹងថា សមាជិក​សកម្មប្រយុទ្ធ Boko Haram បើកបរ​រថយន្ដ​ដឹក​កាំភ្លើង៨ដើម​ប៉ុនប៉ង​ធ្វើការ​វាយប្រហារ​លើ​មូលដ្ឋាន​យោធា​មួយ​នៅក្នុង​ទីក្រុង Rann ដោយ​នោះ​ត្រូវបាន​ចាត់ទុកថា​ជាការ​វាយឆ្មក់។

ប្រភព​ដដែល​បញ្ជាក់បន្ថែម​ថា ការវាយប្រហារ​នោះ​ត្រូវ​កងកម្លាំង​ទ័ព​បង្ក្រាបបាន ដែល​នាំ​ឲ្យ​សមាជិក​សកម្មប្រយុទ្ធ​ទាំងនោះ​រត់គេច​ចេញពី​ទីតាំង​របស់​ពួកគេភ្លាម។ ប្រភព​អះអាងថា យោធា​បាន​បើក​ការវាយប្រហារ​តាម​អាកាស និង​លើដី​យ៉ាង​ធំធេង​ដើម្បី​ប្រឆាំងនឹង​សមាជិក​ភេរវ​ករ​ដែល​បាន​ភៀសខ្លួន​ចេញពី​កន្លែងកើតហេតុ៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here