តួកគីប្រកាសពីការស្លាប់ទាហានរបស់ខ្លួន៣នាក់នៅតំបន់ឃឺដ

0

ក្រសួងការពារជាតិតួកគីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថាការវាយប្រហារថ្មីមួយរបស់យោធាទួរគីប្រឆាំងនឹងគណបក្សពលករឃឺដក្នុងតំបន់ឃឺដបណ្តាលឱ្យទាហានតួកគីរបស់ខ្លួន៣នាក់ស្លាប់។

ក្រសួងបាននិយាយថាទាហាន២នាក់ត្រូវបានសម្លាប់កាលពីថ្ងៃពុធនៅក្នុងការប៉ះទង្គិចគ្នាមួយដែលបានកើតឡើងស្ថិតនៅក្នុងតំបន់ភ្នំ Gara នៃតំបន់ឃឺដនៅថ្ងៃដំបូងនៃប្រតិបត្តិការរបស់តួកគីកាលពីពេលថ្មីៗនេះ។ កាលពីថ្ងៃព្រហស្បតិ៍ទាហានម្នាក់ទៀតបានស្លាប់ដោយសាររបួសរបស់គាត់។

យោធាបាននិយាយថាយន្តហោះតួកគីបានឆ្លើយតបដោយវាយប្រហារលើគោលដៅរបស់គណបក្សពលករឃឺដស្ថិតនៅតំបន់ភ្នំ Gara។

មន្រ្តីទំនាក់ទំនងនៃគណបក្សពលករឃឺដលោក Hiwa Zakros បានប្រាប់សារព័ត៌មាន Shafaq ថាយន្តហោះតួកគីបានទម្លាក់គ្រាប់បែកនៅថ្ងៃនេះដែលជាទីតាំងមួយស្ថិតនៅឯតំបន់ភ្នំ Gara ភាគខាងជើងខេត្ត Dohuk។

លោក Zakros បានបដិសេធមិនបង្ហាញពីការខាតបង់របស់គណបក្សពលករឃឺដដោយសារតែមិនមានស្ថិតិទាក់ទងនឹងបញ្ហានេះ ប៉ុន្តែលោកបានចង្អុលបង្ហាញថាការខាតបង់របស់កងទ័ពតួកគីបានឈានដល់កម្រិត៩។

គួររំលឹកថាកាលពីម្សិលមិញថ្ងៃពុធទី១០ ខែកុម្ភៈ ក្រសួងការពារជាតិទួរគីបានបើកប្រតិបត្តិការដែលមានឈ្មោះថា Eagle Claw 2 ប្រឆាំងនឹងគោលដៅរបស់គណបក្សពលករឃឺដដែលស្តិតនៅក្នុងតំបន់ឃឺដ។

អ្នកប្រែសម្រួល៖ គល់ សេងហាក់

LEAVE A REPLY

Please enter your comment!
Please enter your name here