ការបែកធ្លាយវីដេអូនៃការចាប់ខ្លួនអ្នកតវ៉ាម្នាក់ ដើម្បីបន្លាចប្រជាជនរុស្ស៉ី

0

ការចាប់ខ្លួន និងការជាប់ពន្ធនាគាររបស់មេដឹកនាំប្រឆាំងរុស្ស៊ី គឺលោក Alexei Navalny បានបង្កឱ្យមានបាតុកម្មតាមដងផ្លូវ ដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសរុស្ស៊ី។ ជាមួយនេះ វិមានក្រឹមឡាំងបានប្តេជ្ញាចិត្តក្នុងការបង្ក្រាប ក្នុងនោះប៉ូលិសបានកំណត់គោលដៅទៅលើសកម្មជនប្រឆាំង នៅទូទាំងប្រទេស ដូចជាទីក្រុង Vladivostok ដែលមានចម្ងាយ ៤ ០០០ម៉ាយល៍ភាគខាងកើតនៃរដ្ឋធានី។

នៅក្នុងវីដេអូដែលចែកចាយតាមប្រ័ពន្ធអ៊ិនធឺណែត បានបង្ហាញអំពីអ្នកតវ៉ានៅក្រុង Vladivostok លោក Gennady Shulga នៅលើចានអាហារឆ្កែរបស់គាត់ ខណៈដែលប៉ូលិសរុស្ស៊ីកំពុងសួរចម្លើយ នៅក្នុងផ្ទះរបស់គាត់។  ភ្នាក់ងាររបស់ BBC បានធ្វើដំណើរទៅជួបលោក Shulga ហើយគាត់បាននិយាយថា វីដេអូនេះត្រូវបានគេចែកចាយ ដើម្បីបង្ហាញដល់ប្រជាជននូវអ្វីដែលអាជ្ញាធរអាចធ្វើបាន៕

ប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន

ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here