ក្រុមបាតុកររាប់ពាន់នាក់បានធ្វើដំណើរតាមដងផ្លូវក្នុងទីក្រុងធំៗរបស់ប្រទេសមីយ៉ាន់ម៉ាសម្រាប់រយៈពេល ៩ ថ្ងៃនៃការធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារនៅថ្ងៃអាទិត្យ (១៤ កុម្ភៈ) បន្ទាប់ពីរាត្រីដ៏គួរឱ្យភ័យខ្លាចមួយនៅពេលដែលប្រជាជនបានបង្កើតការដើរល្បាត ហើយកងទ័ពក៏ប្រើប្រាស់នូវច្បាប់ការពារសេរីភាពវិញផងដែរ។
និស្សិតផ្នែកវិស្វកម្មជាច្រើនបានដើរក្បួននៅកណ្តាលទីក្រុងយ៉ាំងហ្គោនដែលជាទីក្រុងធំជាងគេដោយពាក់អាវពណ៌ស និងកាន់ផ្ទាំងក្រដាសដើម្បីទាមទារឲ្យមានការដោះលែងអតីតមេដឹកនាំលោកស្រីអ៊ុងសានស៊ូជីដែលកំពុងជាប់ឃុំឃាំងចាប់តាំងពីយោធាមីយ៉ាន់ម៉ាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីកាលពីថ្ងៃទី ១ ខែកុម្ភៈ។
ការឃុំខ្លួនលោកស្រីអ៊ុងសានស៊ូជីដោយជាប់ចោទពីបទនាំយកនូវអាយកូម (walkie-talkies) ដែលផុតកំណត់នៅថ្ងៃច័ន្ទ។ មេធាវីរបស់លោកស្រីអ៊ុងសានស៊ូជីគឺ Khin Maung Zawមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេជុំវិញបញ្ហាដែលបានកើតឡើងនេះ។ក្រុមឃ្លាំមើលអ្នកទោសនយោបាយបាននិយាយថា មនុស្សជាង ៣៨៤ នាក់ត្រូវបានឃុំខ្លួនចាប់តាំងពីរដ្ឋប្រហារកើតឡើង៕