យោ​ធានី​ហ្សេ​រី​យ៉ា​សម្លាប់​សមាជិក​សកម្មប្រយុទ្ធ Boko Haram ចំនួន ៨១ នាក់

0

យោធា​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា ទាហាន​រដ្ឋាភិបាល​សម្លាប់​សមាជិក​សកម្មប្រយុទ្ធ Boko Haram ចំនួន៨១នាក់​ក្នុង​ប្រតិបត្តិការថ្មីៗនៅ​ភាគ​ឥសាន​នៃ​ប្រទេស​នី​ហ្សេ​រី​យ៉ា។

លោក Farouk Yahaya មេបញ្ជាការ​នៃ​ប្រតិបត្តិការ Operation Lafiya Dole មានប្រសាសន៍ថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​ក្នុងភូមិ​ជាច្រើន​នៅ​តំបន់ Sambisa Forest ភាគ​ឥសាន​នៃ​រដ្ឋ Borno។ លោក​ពុំបាន​បញ្ជាក់ថា ប្រតិ​ប​ត្ដិ​ការ​នោះ​ធ្វើឡើង​នៅពេលណា ឬ​រយៈពេល​យូរ​ប៉ុណ្ណា​នោះទេ។ លោក Yahaya មានប្រសាសន៍ថា៖ “កងទ័ព​បំផ្លាញ​ជំរុំ​របស់​ភេរ​វករ និង​រកឃើញ​រថយន្ដ​ដឹក​កាំភ្លើង និង​អាវុធ​មួយចំនួន​ខណៈ ដែល​យន្ដហោះ​របស់​កង​ទ័ពអាកាស​នៅតែ​បន្ត​ផ្តល់​ការគាំទ្រ​តាម​ខាង​អាកាស និង​ជួយ​ដល់​កងកម្លាំង​ជើងគោក” ។

លោក​បញ្ជាក់ថា នៅក្នុង​ប្រតិបត្តិការ​នោះ​មាន​ទាហាន​ចំនួន១នាក់​ស្លាប់ និង៤នាក់​ផ្សេងទៀត​រងរបួស​ក្នុង​ឧប្បត្តិហេតុ​មួយ​ពាក់ព័ន្ធ​នឹង​គ្រឿងផ្ទុះ​កែច្នៃ​ដោយ​សមាជិក​សកម្មប្រយុទ្ធ Boko Haram។

គួរបញ្ជាក់​ផងដែរ​ថា សមាជិក Boko Haram ព្យាយាម​បង្កើត​រដ្ឋ​អ៊ីស្លាម​មួយ​នៅ​ភាគ​ឥសាន​នៃ​ប្រទេស​នី​ហ្សេ​រី​យ៉ា​ចាប់តាំងពី​ឆ្នាំ២០០។ ក្រុម​ភេរវ​ករ​បាន​បង្កើន​ការវាយប្រហារ​របស់​ពួកគេ​ទៅកាន់​ប្រទេស​ដទៃទៀត​នៅក្នុង​តំបន់ Lake Chad Basin៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន xinhuanet ចុះផ្សាយ​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here