យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានមនុស្ស ៤នាក់បានរួចផុតពីគ្រោះថ្នាក់ នៅក្នុងការវាយប្រហារដោយគ្រាប់បែកសាំង នៅឯផ្ទះមួយក្នុងទីក្រុង Ballycastle ម្តុំ County Antrim។
ហេតុការណ៍នេះ បានកើតឡើងនៅតុលាការ Leyland ក្នុងទីក្រុង នៅមុនម៉ោង ២និង៣០នាទី កាលពីថ្ងៃច័ន្ទ។
ជាមួយនេះបង្អួចត្រូវបានកម្ទេច និងគ្រាប់បែកសាំងត្រូវបានគេបោះចូលទៅខាងក្នុងផ្ទះ។
ហេតុការណ៍នេះបណ្តាលឱ្យមានការខូចខាតនៅខាងក្នុងផ្ទះ ក៏ប៉ុន្តែម្ចាស់ផ្ទះទាំង ៤នាក់ មិនមានរងរបួសនោះទេ។ គេឃើញថា បុរសម្នាក់បានចាកចេញពីកន្លែងកើតហេតុនោះ ដោយប្រើប្រាស់ឡានពណ៌ទឹកប្រាក់មួយគ្រឿង។
ក្រុមប៉ូលិសកំពុងធ្វើការសើបអង្កេតអំពីមូលហេតុនៃការវាយប្រហារនេះ និងអំពាវនាវដល់អ្នកណាម្នាក់ដឹងអំពីព័ត៌មានទាក់ទងនឹងហេតុការណ៍នេះ៕
ប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន
ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១