មន្ត្រីរដ្ឋាភិបាលក្នុងតំបន់បញ្ជាក់ថា នៅថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ហេតុការណ៍ផ្ទុះដោយចៃដន្យមួយសម្លាប់មេស្រុកតាលីបង់ និងអ្នកក្រោមបង្គាប់របស់គាត់ចំនួន៣នាក់ផ្សេងទៀតនៅក្នុងខេត្ត Logar ភាគខាងកើតនៃប្រទេសអាហ្វហ្គានីស្ថាន។
មន្ត្រីរដ្ឋាភិបាលលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា៖“សកម្មប្រយុទ្ធចំនួន៤នាក់ដោយក្នុងនោះមានទាំងលោក Mullah Saifullah ជាមេស្រុក Baraki Barak របស់ក្រុមបះបោរបង្កប់គ្រឿងផ្ទុះ(IED) នៅតាមបណ្តោយផ្លូវមួយក្នុងភូមិ Shekari នៃស្រុក Baraki Barak។ នៅព្រឹកថ្ងៃអង្គារនោះ គ្រឿងផ្ទុះបានផ្ទុះដោយចៃដន្យនិងសម្លាប់មនុស្សចំនួន៤នាក់”
ខេត្ត Logar មានចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីភាគខាងត្បូងនៃរដ្ឋធានីអាហ្វហ្គានីស្ថាន ហើយខេត្តនោះក៏ជាកន្លែងដែលមានហេតុការណ៍ផ្ទុះជាច្រើន ដោយបានសម្លាប់មនុស្សជាច្រើននាក់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ក្រុមសកម្មប្រយុទ្ធតាលីបង់ពុំទាន់ធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះនៅឡើយទេ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១









