ក្រសួងការពារជាតិរុស្ស៊ីប្រកាសថា សមាជិកភេរវករ ធ្វើការវាយប្រហារថ្មីចំនួន ៣៥ដងនៅក្នុងតំបន់បន្ថយជម្លោះក្នុងខេត្តអ៊ីដលីប (Idleb) ។
លោក Vyacheslav Sytnik នាយករងមជ្ឈមណ្ឌលសម្របសម្រួលរុស្ស៊ី Hmeimim មានប្រសាសន៍ថា “អង្គភាពភេរវករ Jabhat al-Nusra ធ្វើការវាយប្រហារចំនួន ១៩លើកក្នុងខេត្តអ៊ីដលីប និងចំនួន១២លើកផ្សេងទៀតនៅក្នុងខេត្តឡតាគា (Lattakia) និងចំនួន២លើកផ្សេងទៀតនៅក្នុងខេត្តអាឡិបប៉ូ(Aleppo) និងខេត្ត(Hama)”។
នៅព្រឹកថ្ងៃអាទិត្យ ក្រសួងការពារជាតិរុស្ស៊ីបង្ហើបឱ្យដឹងថា អង្គភាពភេរវករនៅក្នុងខេត្តអ៊ីដលីប (Idleb) កំពុងត្រៀមធ្វើការវាយប្រហារគីមីថ្មីបោះទង់ជាតិថ្មីក្នុងគោលបំណងចោទប្រកាន់លើកងកម្លាំងរដ្ឋាភិបាលស៊ីរី៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មានSANAចុះផ្សាយថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១









