ភ្នាក់ងារសារព័ត៌មាន dpa រាយការណ៍ថា មានហេតុការណ៍ផ្ទុះកើតឡើងនៅអគារការិយាល័យនៅភាគនិរតីនៃប្រទេសអាឡឺម៉ង់ក្នុងទីក្រុង Neckarsulm បណ្តាលឲ្យមនុស្សចំនួន៣នាក់រងរបួស។
ប្រភពព័ត៌មានបញ្ជាក់ថា ហេតុការណ៍ផ្ទុះកើតឡើងនៅម៉ោង២និង៥០នាទីម៉ោងក្នុងតំបន់។
ប៉ូលិសក្នុងតំបន់ផុសលើបណ្តាញសង្គមធ្វីតធ័រ (tweeter)ថា គ្រាប់បែកមួយគ្រាប់ផ្ទុះឡើងនៅក្បែរទីស្នាក់ការកណ្តាលផ្សារទំនើបអាឡឺម៉ង់ Lidl ក្នុងសង្កាត់ Heilbronn ។ ក្នុងចំណោមអ្នករងរបួសទាំង៣នាក់នោះមានអ្នករងរបួសម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
អ្នកនៅក្នុងអគារនោះត្រូវបានជម្លៀសចេញ ហើយក្រុមពន្លត់អគ្គិភ័យ និងប៉ូលិសនៅក្នុងតំបន់បានធ្វើឡោមព័ទ្ធតំបន់នោះ។ អ្នកនាំពាក្យប៉ូលិសនិយាយថា គេមិនទាន់ដឹងពីមូលហេតុនៃការបំផ្ទុះ និងពុំទាន់ស្គាល់អត្តសញ្ញាណជនសង្ស័យនៅឡើយទេ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១









