គណបក្សពលករឃឺដបានប្រកាសកាលពីថ្ងៃពុធនេះថាលទ្ធផលនៃការប្រឈមមុខដាក់គ្នាជាមួយកងទ័ពតួកគីនៅក្នុងតំបន់ Gara ខេត្ត Douk បានបង្ហាញថាទាហានទួរគី៣៧នាក់ត្រូវបានសម្លាប់ខណៈសមាជិក១៥នាក់នៃគណបក្សនេះត្រូវបានសម្លាប់។
គណបក្សនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាប្រទេសទួរគីបានបើកការវាយប្រហារទៅលើតំបន់ Gara កាលពីថ្ងៃទី១០ ខែកុម្ភៈ និងបន្តរយៈពេល៤ថ្ងៃជាប់ៗគ្នា ហើយបានបញ្ចប់នៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈដោយបង្ហាញថាការវាយប្រហារនេះមានគោលបំណងដើម្បីសម្រេចបានគោលដៅភាពអស្ចារ្យផ្នែកនយោបាយ និងគោលដៅយោធា។
គណបក្សនេះបានបន្ថែមទៀតថាប្រតិបត្តិការដ៏ធំនេះមិនមែនដើម្បីរំដោះអ្នកទោសនោះទេ ប៉ុន្តែដើម្បីសម្លាប់ពួកគេទៅវិញទេ។ កងកម្លាំងរបស់យើងបានប្រឈមមុខនឹងគ្រោងការណ៍ដ៏សាហាវរបស់សត្រូវទួរគី នេះបានសង្កត់ធ្ងន់ទៅលើការសម្លាប់មេដឹកនាំគណបក្សនេះគឺលោក Shoresh Paytushbab ក្នុងកំឡុងពេលប្រតិបត្តិការ។
លទ្ធផលចុងក្រោយនៃកម្លាំងរបស់យើងក្នុងបញ្ជីអ្នករងគ្រោះក្នុងអំឡុងពេល៤ថ្ងៃនៃការប៉ះទង្គិចគ្នាដែលបានកើតឡើងនៅក្នុងតំបន់ Gara គឺមាន១៥នាក់បានទទួលរងគ្រោះ ហើយអ្នកប្រយុទ្ធ២នាក់ទៀតត្រូវបានចាប់ខ្លួនដោយកងទ័ពតួកគី ខណៈទាហានទួរគី៣៧នាក់ស្លាប់។
គួររំលឹកថាកាលពី៣ថ្ងៃមុនអាជ្ញាធរតួកគីបានចោទប្រកាន់គណបក្សពលករឃឺដពីបទសម្លាប់ជនស៊ីវិល១៣នាក់ដែលត្រូវបានឃុំខ្លួននៅតំបន់ Gara ក្នុងខេត្ត Dohuk នៃតំបន់ឃឺដជាប់ព្រំដែនជាមួយប្រទេសតួកគី។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី kurdiu ចេញផ្សាយថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១









