ការអំពាវនាវ​ធ្វើ​កូដកម្ម​ជាទូទៅ​របស់​ក្រុមបាតុករ​មី​យ៉ាន់​ម៉ា​នាំអោយមាន​ការគំរាមកំហែង​ពី​របប​យោធា

0

ការអំពាវនាវ​ឱ្យមាន​កូដកម្ម​ទូទៅ​មួយ​នៅ​ថ្ងៃ​ច័ន្ទ (២២ កុម្ភៈ) ដោយ​ក្រុមបាតុករ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​ប្រឆាំងនឹង​ការ​រឹបអូស​អំណាច​របស់​យោធា​អាច​នឹង​ឈានដល់​ការប៉ះទង្គិច​គ្នា​ផងដែរ។ ការអំពាវនាវ​ឱ្យធ្វើ​កូដកម្ម​ជាទូទៅ​ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃអាទិត្យ​នេះ​ដោយ​ក្រុម Civil Disobedience Movement ដែល​ប្រឆាំង​តស៊ូ​នឹង​កងទ័ព។ ក្រុម​នេះ​បានស្នើ​សុំឱ្យ​ប្រជាជន​ប្រមូលផ្តុំ​គ្នា​ដើម្បី​ធ្វើ “បដិវត្ត​និ​ទាឃ​រដូវ” ឬ​“Spring Revolution” ។

ទូរទស្សន៍​រដ្ឋ MRTV កាលពី​ល្ងាច​ថ្ងៃអាទិត្យ​បានធ្វើការ​ប្រកាស​ជា​សាធារណៈ​ពីរ​បប​យោធា​ដែល​ហៅថា​ជា​ផ្លូវការ​ថា  State Administration Council នោះ​ក៏​ព្រមាន​ទៅនឹង​ការប្រឆាំង​កូដកម្ម​ទូទៅ​ផងដែរ។ សេចក្តីថ្លែងការណ៍​និយាយ​ជា​ភាសា​អង់គ្លេស​ដែល​បង្ហាញ​លើ​កញ្ចក់​ទូរទស្សន៍​បាន​និយាយថា ក្រុមអ្នកតវ៉ា​ពេលនេះ​កំពុង​ញុះញង់​ប្រជាជន​ជាពិសេស​ក្មេង​ជំទង់ និង​យុវជន​ឱ្យ​ទៅរក​ផ្លូវ​ប្រឈមមុខគ្នា​ដែល​ពួកគេ​នឹង​បាត់​បង់ជីវិត។

ផ្នែក​មួយ​ផ្សេងទៀត​នៃ​សេចក្តីថ្លែងការណ៍​នេះ​បាន​ស្តីបន្ទោស​ក្រុមបាតុករ​ថា​បានរួម​បញ្ចូល​ទាំង​ក្រុម​ឧក្រិដ្ឋជន​សម្រាប់​អំពើ​ហឹ​ង្សា​ក្នុងការ​ធ្វើបាតុកម្ម​នេះ។ រហូតមកដល់​ពេលនេះ អ្នក​តវ៉ា ៣ នាក់​ត្រូវបាន​បាញ់សម្លាប់។ នៅ​ទីក្រុង​យ៉ាំង​ហ្គោ​ន (Yangon) ដែលជា​ទីក្រុង​និង​រដ្ឋធានី​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ប្រទេស​នេះ រថយន្ត​ដឹកទំនិញ​បានធ្វើ​ដំណើរ​តាម​ដងផ្លូវ​នៅ​យប់​ថ្ងៃអាទិត្យ​ដោយ​ប្រកាសថា​ប្រជាជន​មិនគួរ​ចូលរួម​បាតុកម្ម​នៅ​ថ្ងៃ​ច័ន្ទ​និង​ត្រូវគោរព​ការហាមឃាត់​មិនឱ្យ​មានការ​ប្រមូលផ្តុំ​មនុស្ស ៥ នាក់​ឬ​ច្រើនជាង​នេះ​ទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here