រ៉ុក្កែត ២ គ្រាប់​វាយប្រហារ​លើ​តំបន់ Green Zone ក្នុង​រដ្ឋធានី​អ៊ីរ៉ាក់

0

គ្រាប់​រ៉ុក្កែត​ចំនួន២គ្រាប់​វាយប្រហារ​នៅ​តំបន់ Green Zone កណ្តាល​រដ្ឋធានី Baghdad នៃ​ប្រទេស​អ៊ីរ៉ាក់​នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី២២ ខែ​កម្ភៈ។

ការិយាល័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​បញ្ជាការ​ប្រតិបត្តិការ​ចម្រុះ​អ៊ីរ៉ាក់​លើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​ខ្លី​មួយ​ថា គ្រាប់​រ៉ុក្កែត​ទាំងពីរ​គ្រាប់​ពុំបាន​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ឡើយ។

ប្រភពព័ត៌មាន​ពី​ក្រសួងមហាផ្ទៃ​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​ថា សំឡេង​ស៊ី​រ៉ែ​ន​លឺ​ចេញពី​ស្ថានទូត​សហរដ្ឋអាមេរិក​ដែល​ស្ថិតនៅក្នុង​តំបន់​នោះ។ យ៉ាងណាមិញ គេ​ពុំទាន់​ដឹង​ច្បាស់​ពី​ចំនួន​គ្រាប់​រ៉ុក្កែត​ពិត​ប្រក​ដ​នោះទេ។

រហូតមកដល់​ពេលនេះ ពុំទាន់​មាន​ក្រុម​ណាមួយ​ចេញមុខ​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​នៅឡើយ​ទេ។ គួរ​ញ្ជា​ក់​ផងដែរ​ថា កងកម្លាំង​យោធា​មូលដ្ឋាន​បាន​បោះទីតាំង​ទ័ព​អាមេរិក​នៅ​ទូទាំងប្រទេស​អ៊ីរ៉ាក់ ហើយ​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ទីក្រុង​បាក    ដា​ដ​គឺជា​គោលដៅ​វាយប្រហារ​ពី​កាំភ្លើង​ធំ និង​គ្រាប់​រ៉ុក្កែត​ជា​ញឹកញាប់៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន xinhuanet ចុះផ្សាយ​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here