ច្រកទ្វារព្រំដែន Bashmakh បិទ​អស់​រយៈពេល​ពីរ​សប្តាហ៍

0

អភិបាលរង​នៃ​ទីក្រុង Sanandaj បានប្រកាសថា​ចលនារ​បស់​អ្នកទេសចរ​នៅ​ច្រកព្រំដែន Bashamakh ត្រូវបាន​បញ្ឈប់។ មានតែ​ភ្ញៀវទេសចរ​ដែល​បានធ្វើ​ដំណើរ​ទៅ​ប្រទេស​អ៊ីរ៉ង់​ពីមុន​ប៉ុណ្ណោះ​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ត្រឡប់​ទៅ​តំបន់​ឃឺ​ដ​វិញ។

លោក Ibrahim Zarei អភិបាលរង​នៃ​ទីក្រុង Sanandaj បានប្រកាស​ក្នុង​សន្និសីទកាសែត​ថា​ការឆ្លងកាត់​ព្រំដែន Bashmakh នឹងត្រូវ​បិទ​រយៈពេល​ពីរ​សប្តាហ៍​ស​ម្រា​ប់​អ្នកដំណើរ​ប៉ុន្តែ​ចរាចរណ៍​ពាណិជ្ជកម្ម​នឹង​បន្ត។

លោក​បាន​បញ្ជាក់ថា​ពួកគេ​បានស្នើ​ដល់​អភិបាលក្រុង Mariwan កុំ​ឲ្យ​អ្នកបើកបរ​អ៊ីរ៉ាក់​ចូល​អ៊ីរ៉ង់។

អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់

ប្រភពព័ត៌មាន​ពី kurdiu ចេញផ្សាយ​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here