យន្តហោះ​តួ​ក​គីប​ន្ត​ការ​វាយឆ្មក់​របស់​ពួកគេ​ទៅលើ​ភូមិ Duhok

0

ប្រភព​សន្តិសុខ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​រាយការណ៍​ថា​យន្តហោះ​ចម្បាំង​ទួរគី​បាន​បន្ត​ទម្លាក់​គ្រាប់បែក​លើ​តំបន់​ជាច្រើន​ក្នុង​ទីក្រុង Dohuk អស់​រយៈពេល​ពីរ​ថ្ងៃជាប់ៗគ្នា។

ប្រភព​បាន​និយាយថា យន្តហោះ​ចម្បាំង​របស់​ទួរគី​បាន​ទម្លាក់​គ្រាប់បែក​លើ​តំបន់ Bazri និង​តំបន់ Barwari Bala ដែលជា​តំបន់ភ្នំ Qandil ស្ថិតនៅតាម​ព្រំដែន​រវាង​ប្រទេស​អ៊ីរ៉ាក់ និង​តួ​ក​គី។

ប្រភព​បាន​ប្រាប់​ឱ្យដឹងទៀតថា យន្តហោះ​ទាំងនោះ​ក៏បាន​ទម្លាក់​គ្រាប់បែក​ទៅលើ​ភូមិ​ដទៃទៀត​ស្ថិតនៅ​ក្នុងស្រុក Kani Masi ក្នុង​តំបន់ Amadiyah ដែល​បណ្តាល​ឲ្យ​ពលរដ្ឋ​ដែលជា​កសិករ​រងរបួស និង​មាន​អគ្គិភ័យ​ដ៏​ធំ​ស្ថិតនៅក្នុង​កសិដ្ឋាន​រប​ស់​ពលរដ្ឋ។

គូសបញ្ជាក់ថា ការទម្លាក់​គ្រាប់បែក​ដែល​កំពុង​បន្ត​នៅតាម​កន្លែង​ជាច្រើន​បង្កឱ្យមាន​ការភិតភ័យ​និង​បណ្តាលឱ្យមាន​ការផ្លាស់​ទីលំនៅ​របស់​គ្រួសារ​រាប់សិប​គ្រួសារ​ទៅ​ស្រុក Amadiyah និង​ស្រុក Kani Masi។

អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់

ប្រភពព័ត៌មាន​ពី kurdiu ចេញផ្សាយ​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here