ប្រជាជនបានជម្លៀសចេញ បន្ទាប់ពីបានរកឃើញ “គ្រាប់បែកដៃ” នៅទីក្រុង Blackpool ចក្រភពអង់គ្លេស

0

ក្រុមប៉ូលិសបាននិយាយថា ផ្ទះប្រហែល៣០ខ្នងត្រូវបានជម្លៀសចេញ បន្ទាប់ពីមានគ្រាប់បែកដៃដែលគួរឱ្យសង្ស័យ ត្រូវបានគេរកឃើញនៅក្នុងផ្ទះមួយកន្លែង។

អ្នកជំនាញដោះគ្រាប់បែកពីក្រុម Explosive Ordnance Disposal ត្រូវបានគេបញ្ជូនទៅកាន់តំបន់ Raikes Parade នៅទីក្រុង Blackpool ។

ភ្លាមៗនោះផ្លូវត្រូវបានបិទ នៅចន្លោះផ្លូវ Leamington និងផ្លូវ Hornby ។

នៅក្នុងនោះបុរសម្នាក់ត្រូវបានចាប់ខ្លួនដោយសង្ស័យថា បានផលិតសារធាតុផ្ទុះដោយមានចេតនាធ្វើឱ្យគ្រោះថ្នាក់ដល់ជីវិត និងក្រោយមកត្រូវបានដោះលែងដោយគ្មានសកម្មភាពអ្វីផ្សេងទៀត។

ប៉ូលិសបាននិយាយថា បុរសវ័យ៤០ឆ្នាំមកពីទីក្រុង Blackpool ត្រូវបានដោះលែង បន្ទាប់ពីមានការត្រួតពិនិត្យឧបករណ៍។

សូមបញ្ជាក់ថារបាំងប៉ូលិសត្រូវបានដកចេញ និងអ្នកដែលជម្លៀសចេញអាចវិលត្រឡប់ទៅផ្ទះវិញបាន៕

ប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន

ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here