សហរដ្ឋអាមេរិក​រឹប​អូស​យក​ជំនួយ​របស់​អង្គការសហប្រជាជាតិ​ដែល​ផ្តល់​ទៅ​ជំរំ al-Rukban និង​ប្រគល់​ទៅឱ្យ​ក្រុម​ភេរ​វករ

0

អង្គភាព​សម្របសម្រួល​ស៊ី​រី និង​រុស្ស៊ី​ស្តីពី​ការវិលត្រឡប់​របស់​ប្រជាជន​ស៊ី​រី​ដែល​ផ្លាស់​ទីលំនៅ​បញ្ជាក់ថា សហរដ្ឋអាមេរិក​កំពុង​កេងចំណេញ​លើ​ស្ថានភាព​មនុស្សធម៌​នៅក្នុង​ជំរំal-Rukban ដោយបាន​រឹបអូស​យក​ជំនួយ​របស់​អង្គការសហប្រជាជាតិ។ ក្រោយមក​សហរដ្ឋអាមេរិក​បានប្រគល់​ជំនួយ​ទាំងនោះ​ប្រគល់​ទៅ​ឲ្យ​ក្រុម​ភេរ​វករ ក្រោយពី​បាន​កែ​ប្រជំ​រំ​នោះ​ទៅជា​ជំរំ​សម្រាប់​ហ្វឹកហាត់​សមាជិក​ភេរ​វករ។

យោងតាម​សេចក្តីថ្លែងការណ៍​រួម​បាន​ឲ្យ​ដឹងថា“សហរដ្ឋអាមេរិក​សង្ឃឹម​ថា នឹង​ទទួលបាន​ជំនួយ​ដើម្បី​គាំទ្រ​ដល់​ក្រុម​ភេរវ​ករ​ដែល​ធ្វើ​ប្រតិបត្តិការ​នៅក្រោម​បញ្ជា​របស់ខ្លួន​នៅក្បែរ​ជំរុំ al-Rukban ដោយ​ជំរំ​នោះ​ឥលូវ​នេះ​ជា​ជំរំ​សហរដ្ឋអាមេរិក​សម្រាប់​បណ្តុះបណ្តាល​ភេរ​វករ​ជ្រុលនិយម” ។

សេចក្តីថ្លែងការណ៍​បញ្ជា​ក់​ឲ្យ​ដឹងថា សហរដ្ឋអាមេរិក​បន្ត​រារាំង​រាល់​កិច្ចប្រឹងប្រែង​ដែលមាន​គោលបំណង​បិទ​ជំរំ​នោះ និង​ព្យាយាម​រំដោះ​អ្នក​ជាប់ឃុំ​នៅក្នុង​នោះ និង​នាំ​ពួកគេ​ត្រឡប់​ទៅ​តំបន់​ដែល​បាន​រំដោះ​ចេញពី​អំពើ​ភេរវកម្ម។ កត្តា​នេះ​គឺជា​រារាំង​ការស្តារ​ឡើងវិញ​នូវ​ជីវិត​សន្តិភាព​នៅក្នុង​ប្រទេស​ស៊ី​រី។

សេចក្តីថ្លែងការណ៍​អះអាងថា ប្រទេស​ស៊ី​រី​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការទទួល​ពលរដ្ឋ​ទាំងអស់​ដែល​ស្ថិតក្រោម​ការកាន់កាប់​ដោយ​សហរដ្ឋអាមេរិក និង​ទាហាន​ស៊ីឈ្នួល​របស់​ភេរវ​ករ​នៅក្នុង​ជំរំ al-Rukban និង​បាន​ធានា​ផ្តល់​សន្តិសុខ​ដល់​ពួកគេ និង​ផ្តល់នូវ​ការរស់នៅ​សមរម្យ​ដល់​ពួកគេ​ថែម​ទៀតផង។

ប្រជាជន​ស៊ី​រី​ចំនួន​រាប់ពាន់នាក់​ដែល​ផ្លាស់​ទីលំនៅ​ដោយសារតែ​អំពើរ​ភេរវកម្ម​រស់នៅក្នុង​ជំរំ al-Rukban បានរស់នៅ​ស្ថិតក្រោម​ស្ថានភាព​លំបាក និង​កង្វះ​ការថែទាំ​សុខភាព អាហារ និង​ទឹក នៅពេល​ពួកគេ​ស្ថិតនៅក្រោម​ការកាប់​រប​ស់​កម្លាំង​សហរដ្ឋអាមេរិក និង​ទាហាន​ស៊ីឈ្នួល​របស់​អង្គភាព​ភេរវ​ករ​នៅក្នុង​តំបន់ al-Tanf ហើយ​កម្លាំង​សហរដ្ឋអាមេរិក​ថែមទាំង​រារាំង​អ្នករស់នៅ​ក្នុង​ជំរំ​នោះ​មិន​ឲ្យ​ចាក​ចេញពី​ជំរំ​តាមរយៈ​ច្រករបៀង​មនុស្សធម៌​ដែល​ភាគី​ស៊ី​រី និង​រុស្ស៊ី​បាន​បើក​ចាប់តាំងពី​ឆ្នាំមុន​មក៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន SANA ចុះផ្សាយ​ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here