កាលពីថ្ងៃច័ន្ទនៅទីក្រុង Erbil អគ្គលេខាធិការនៃសហភាពអ៊ីស្លាមឃឺដលោក Salahuddin Muhammad Bahauddin បានទទួលគណៈប្រតិភូមកពីគណបក្សអ៊ីស្លាមអ៊ីរ៉ាក់។
ភាគីទាំងពីរបានពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំអំពីការវិវឌ្ឍន៍នយោបាយនៅក្នុងតំបន់ខណៈពេលដែលភាគីទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីឈានដល់កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលក្នុងតំបន់ និងរដ្ឋាភិបាលសហព័ន្ធនៅរដ្ឋធានីបាដាដ។
ភាគីទាំងពីរបានបំភ្លឺអំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលខាងមុខ និងបានបង្ហាញពីភាពចាំបាច់នៃការរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ប្រកបដោយលក្ខណៈប្រជាធិបតេយ្យ និងតម្លាភាព។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី kurdiu ចេញផ្សាយថ្ងៃទី១ ខែមីនា ឆ្នាំ២០២១