អ្នកនាំពាក្យសកម្មប្រយុទ្ធ Houthi ក្នុងប្រទេសយេម៉ែននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមសកម្មប្រយុទ្ធ Houthi ក្នុងប្រទេសយេម៉ែននិយាយថា ពួកគេបានវាយប្រហារលើអាកាសយានដ្ឋាន Abha នៅភាគនិរតីនៃប្រទេសអារ៉ាប់ប៊ីសាអូឌីតនៅថ្ងៃអង្គារ ទី០២ខែមីនា ដោយប្រើដ្រូនផ្ទុកគ្រាប់បែក។
អ្នកនាំពាក្យបញ្ជាក់ថា “ការវាយប្រហារបានកំណត់គោលដៅទៅលើយន្តហោះយោធា” ។
ទូរទស្សន៍ Al Arabiya គ្រប់គ្រងដោយអារ៉ាប៊ីសាអូឌីតចុះផ្សាយថា កម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតនិយាយថា ពួកគេបានស្ទាក់ចាប់ និងបំផ្លាញយន្ដហោះដ្រូនដែលសកម្មប្រយុទ្ធ Houthi បញ្ជាចេញពីប្រទេសយេម៉ែនឆ្ពោះទៅតំបន់ភាគខាងត្បូងនៃប្រទេសអារ៉ាប៊ីសាអូឌីត។
នៅខែមុន កម្លាំងចម្រុះក៏ធ្លាប់និយាយផងដែរថា យន្តហោះដ្រូន Houthi សម្រាប់ការវាយប្រហារបានបើកឆ្លងកាត់ព្រំដែនបណ្តាលឱ្យឆាបឆេះយន្តហោះដឹកអ្នកដំណើរមួយនៅក្នុងអាកាសយានដ្ឋាន Abha។
ប្រទេសយេម៉ែនធ្លាក់ក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីចុងឆ្នាំ២០១៤នៅពេលដែលសកម្មប្រយុទ្ធ Houthi គាំទ្រដោយកម្លាំងអ៊ីរ៉ង់ដណ្តើមបានការកាន់កាប់ខេត្តជាច្រើននៅភាគខាងជើង និងបានបង្ខំឲ្យរដ្ឋាភិបាលដែលមានការទទួលស្គាល់ពីអន្តរជាតិលោក Abd-Rabbu Mansour Hadi ចាកចេញពីរដ្ឋធានី Sanaa ។
យ៉ាងណាមិញ សម្ព័ន្ធអារ៉ាប់ដឹកនាំដោយប្រទេសអារ៉ាប់ក៏បានធ្វើអន្តរាគមន៍ក្នុងជម្លោះនៅប្រទេសយេម៉ែនតាំងពីឆ្នាំ២០១៥ ដើម្បីគាំទ្រដល់រដ្ឋាភិបាលលោក Hadi៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១









