កម្លាំងចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​ស្ទាក់​យន្តហោះ​ដ្រូ​ន​ផ្ទុក​គ្រាប់បែក

0

នៅ​ថ្ងៃ​អង្គារ ទី២ ខែមីនា ឆ្នាំ២០២១ កម្លាំងចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​ជាប់​ពាក់ព័ន្ធ​នឹង​សង្គ្រាម​នៅក្នុង​ប្រទេស​យេ​ម៉ែន​បាន​ស្ទាក់ចាប់​យន្ដហោះ​ដ្រូ​ន​ផ្ទុក​គ្រាប់បែក​មួយគ្រឿង​ដែល​ក្រុម​សកម្មប្រយុទ្ធ​Houthisបញ្ជា​ទៅ​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត។

ភ្នាក់ងារ​សារព័ត៌មាន​អា​រ៉ា​ប៊ី​សា​អូឌីត​រាយការណ៍​ថា លោក Turki Al-Malki អ្នកនាំពាក្យ​កម្លាំងចម្រុះ​ចោទប្រកាន់​លើ​ក្រុម​សកម្មប្រយុទ្ធ Houthi ថា បាន​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​សង្គ្រាម។លោក​មានប្រសាសន៍ថា កម្លាំងចម្រុះ​នឹង​បន្ត​ចាត់​នីតិវិធី​ប្រតិបត្តិ​ចាំបាច់​គ្រប់យ៉ាង​ទាំងអស់​ស្របតាម​ច្បាប់​អន្តរជាតិ។

គួរ​រំលឹក​ផងដែរ​ថា នៅ​ថ្ងៃ​សៅរ៍ ទី២៧ ខែកុម្ភៈ​កងកម្លាំង​ចម្រុះ​ក៏បាន​ធ្វើការ​ស្ទាក់ចាប់​គ្រាប់​មី​ស៊ី​ល​ដែល​បាញ់​ឆ្ពោះទៅ​ទីក្រុង​រី​យ៉ា​ដ( Riyadh)ផងដែរ៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here