តំបន់​ឃឺ​ដ​ប្រកាស​ពី​ជនល្មើស​ដែល​បាន​វាយប្រហារ​គ្រាប់​រ៉ុក្កែត​ទៅលើ​ទី​រដ្ឋធានី Erbil

0

នាយករដ្ឋមន្ត្រី​នៃ​តំបន់​ឃឺ​ដលោក Masrour Barzani បានបញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ការវាយប្រហារ​ដែល​បានកំណត់​គោលដៅ​ទៅលើ​រដ្ឋធានី Erbil គឺជា “ភេរ​វករ” ដែលមាន​គោលបំណង​ធ្វើឱ្យ​អស្ថិរភាព​សន្តិសុខ​ក្នុង​តំបន់ ខណៈដែល​បង្ហាញថា​ក្រុម ISIS នៅតែ​គំរាមកំហែង​ដល់​តំបន់​ឃឺ​ដ​អ៊ីរ៉ាក់ និង​ពិភពលោក​ទាំងមូល។

លោក Barzani បាន​ថ្លែង​នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន France 24 ថា​តំបន់​ឃឺ​ដ​នឹងមិន​ថ្កោលទោស​ចំពោះ​ភាគី​ណាមួយ​ទាក់ទង​នឹង​ការទម្លាក់​គ្រាប់បែក​លើ​រដ្ឋធានី Erbil កាលពី​ចុងខែ​មុន​នោះទេ​ដោយ​សង្កត់ធ្ងន់ថា​លទ្ធផល​នៃ​ការស៊ើបអង្កេត​នឹងត្រូវ​ប្រកាស​ក្នុងពេលឆាប់ៗហើយ​ជនល្មើស​នឹងត្រូវ​បាន​នាំមក​ជំនុំជម្រះ។

នៅក្នុង​បរិបទ​មួយ​ផ្សេងទៀត​លោក​បានចង្អុលបង្ហាញ​ថា ISIS នៅតែ​គំរាមកំហែង​ដល់​តំបន់​ឃឺ​ដ​អ៊ីរ៉ាក់ និង​ពិភពលោក​ទាំងមូល បើទោះបីជា​ក្រុម​នេះ​បានទទួល​ការបរាជ័យ​ពីមុន​ក៏ដោយ តែ​ក្រុម​នេះ​នៅតែ​អាច​ជ្រើសរើស​សមាជិក​ថ្មី​ទៀត​ដើម្បី​បើក​ប្រតិបត្តិ​ការវាយប្រហារ​សំដៅ​ទៅលើ​សន្តិសុខ និង​ជន​ស៊ីវិល​នៅក្នុង​តំបន់​មួយចំនួន​ក្នុងប្រទេស​អ៊ីរ៉ាក់។

អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់

ប្រភពព័ត៌មាន​ពី kurdiu ចេញផ្សាយ​ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here