នាយក FBI ព្រមាន​ថា ការធ្វើ​កុបកម្ម​នៅ​រដ្ឋសភា គឺជា​ការ​បំផុសគំនិត​ជ្រុលនិយម

0

ចំនួន​ករណី​ភេរវកម្ម​នៅផ្ទះ​អាមេរិក​បាន​កើនឡើង​យ៉ាងខ្លាំង ខណៈ​នាយក FBI ព្រមាន​ថា​ការធ្វើ​កុបកម្ម​នៅ​រដ្ឋសភា​កាលពី​ខែមករា​នេះ អាចជា​ការ​បំផុសគំនិត​របស់​ក្រុម​ជ្រុលនិយម។

នាយក Christopher Wray បាន​និយាយថា FBI បាន​ស៊ើបអង្កេត​ភេរវកម្ម​នៅក្នុង​ស្រុក ប្រហែល ២,០០០ករណី ដែល​កើន​ពី ១,៤០០ករណី នៅ​ចុងឆ្នាំ២០២។

ជាមួយនេះ​ការចាប់ខ្លួន “ក្រុម​ជ្រុលនិយម​ជំរុញ​ដោយមាន​ការរើសអើង​ជាតិ​សាសន៍”  រួមទាំង​អ្នកមាន​ស្បែ​កស បាន​កើនឡើង៣ដង​ចាប់តាំងពី​ឆ្នាំ២០១៧មក​ម្លេះ។

នេះ​ជា​លើកដំបូង ដែល​លោក Wray បាន​ហៅ​ការឡោមព័ទ្ធ​រដ្ឋសភា “ភេរវកម្ម​នៅក្នុង​ស្រុក” ។

ទន្ទឹមនេះ​ការវាយប្រហារ​អាចជា “ការ​បំផុសគំនិត​របស់​ក្រុម​ភេរវ​ករ​ជ្រុលនិយម​មួយចំនួន” ដែល​លោក​បាន​ប្រាប់​សវនាការ​ព្រឹទ្ធសភា កាលពី​ថ្ងៃ​អង្គារ។

គួរ​បញ្ជាក់ថា​មនុស្ស​ជាង ២៦០នាក់​ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការធ្វើ​កុបកម្ម​នៅ​រដ្ឋសភា​សហរដ្ឋអាមេរិក​រហូតមកដល់​បច្ចុប្បន្ន​នេះ៕

ប្រែ​សម្រួល៖ ឱក សុ​វណ្ណា​រ័ត្ន

ប្រភពព័ត៌មាន BBC ចុះផ្សាយ​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here