ប្រទេស​រុស្ស៊ី​ព្រមាន​ដល់​បណ្តា​ប្រទេស​ជាច្រើន​នៅ​លោកខាងលិច​បន្ទាប់ពី​មានការ​ដាក់ទណ្ឌកម្ម​ជាច្រើន​ដែល​មិនអាច​ទទួលយកបាន

0

ទីក្រុង​មូ​ស្គូ​បាន​វាយបក​ទៅលើ​បណ្តា​ប្រទេស​លោកខាងលិច​កាលពី​ថ្ងៃ​ពុធ (៣ មីនា) ចំពោះ​ការដាក់ទណ្ឌកម្ម​មន្ត្រីជាន់ខ្ពស់​ជាច្រើន​របស់​ប្រទេស​រុស្ស៊ី។ ប្រទេស​រុស្សី​បាន​ព្រមាន​ដល់​សត្រូវ​របស់ខ្លួន​ថា“ កុំ​លេង​ជាមួយ​ភ្លើង” ។ វិមាន​ក្រឹម​ឡាំង​បាន​ចោទប្រកាន់​ទីក្រុង​វ៉ាស៊ីនតោន និង​ព្រុ​ច​សែ​លពី​ការជ្រៀតជ្រែក​បន្ទាប់​ពីស​ហ​រដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​បានដាក់​ទណ្ឌកម្ម​ថ្មី​ជាច្រើន​កាលពី​ថ្ងៃ​អង្គារ​នេះ​ទៅលើ​លោក​Navalnyដែល​ត្រូវបាន​ជាប់ពន្ធនាគា​រកា​លពី​ខែ​មុន​នៅពេល​គាត់​បាន​វិលត្រឡប់​មកពី​ប្រទេស​អាឡឺម៉ង់។

អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ថា យើង​ជឿជាក់ថា​វិធានការណ៍​បែបនេះ​មិនអាច​ទទួលយក​បានទេ​ពីព្រោះ​វា​បំផ្លាញ​នូវ​ទំនាក់ទំនង​មិនល្អ​រួចទៅហើយ។ លោក​បាន​និយាយថា​ទណ្ឌកម្ម​ថ្មី​នេះ​គឺជា“ ការជ្រៀតជ្រែក” នៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​រុស្ស៊ី​ហើយ​បាន​ប្តេជ្ញា​ចាត់វិធានការ​ឆ្លើយតប​ដោយ​មិន​បញ្ជាក់​ពី​វិធានការណ៍​នានា​នៅឡើយ​ទេ។

អ្នកនាំពាក្យ​ក្រសួងការបរទេស Maria Zakharova បាន​ព្រមាន​ប្រទេស​លោកខាងលិច​មុននេះ​ថា កុំ​លេង​ជាមួយ​ភ្លើង​អោយសោះ។ លោកស្រី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ត្រូវបាន​ចេញផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​អង្គា​រថា“ យើង​នឹង​បន្ត​ការពារ​ផលប្រយោជន៍​ជាតិ​របស់​យើង​ជា​ប្រព័ន្ធ និង​ជាដាច់ខាត​នូវ​ការរំលោភ​ឈ្លានពាន”៕

សម្រួល៖ សុ​ផា

LEAVE A REPLY

Please enter your comment!
Please enter your name here