យ៉ាងហោចណាស់ មនុស្ស ១០ នាក់ស្លាប់នៅពេលដែលកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានបាញ់ទៅលើក្រុមអ្នកតវ៉ាកាលពីថ្ងៃពុធ (៣ មីនា) នៅពេលដែលមានការប្រមូលផ្តុំគ្នាជាច្រើននៅទូទាំងប្រទេសដែលបានឈានដល់អំពើហិង្សានោះ។
ប្រទេសមីយ៉ាន់ម៉ាមានភាពច្របូកច្របល់ចាប់តាំងពីថ្ងៃទី ១ ខែកុម្ភះនៅពេលដែលយោធាបានធ្វើរដ្ឋប្រហារ និងបានចាប់ខ្លួនមេដឹកនាំស៊ីវិលលោកស្រីអ៊ុងសានស៊ូជីដោយបានបញ្ចប់ការសាកល្បងអស់រយៈពេលមួយទសវត្សរបស់ប្រទេសនេះជាមួយលទ្ធិប្រជាធិបតេយ្យ និងធ្វើឱ្យមានការតវ៉ាទ្រង់ទ្រាយធំជារៀងរាល់ថ្ងៃថែមទៀត។
សម្ពាធអន្តរជាតិជាច្រើនកំពុងតែកើនឡើង – ប្រទេសមហាអំណាចលោកខាងលិចបានវាយប្រហារទៅលើលោកឧត្តមសេនីយ៍រូបនេះម្តងហើយម្តងទៀតជាមួយនឹងការដាក់ទណ្ឌកម្មជាច្រើន ហើយប្រទេសអង់គ្លេសបានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃសុក្រនេះផងដែរ។
ប៉ុន្តែរបបយោធាបានព្រងើយកន្តើយចំពោះការថ្កោលទោសរបស់ពិភពលោក ហើយកងសន្តិសុខបានប្រើកម្លាំងដ៍សាហាវទៅលើក្រុមបាតុករម្តងទៀតកាលពីថ្ងៃពុធនេះ។ ទីក្រុងចំនួន ៣ នៅកណ្តាលប្រទេសមីយ៉ាន់ម៉ាបានឃើញការបង្ក្រាបបង្ហូរឈាមទៅលើក្រុមបាតុករដោយកងកំលាំងសន្តិសុខកាលពីថ្ងៃពុធនេះ និងមានអ្នកស្លាប់ ៧ នាក់។
គ្រូពេទ្យជាច្រើននាក់ក៏បាននិយាយដែរថា ពួកគេបានឃើញបុគ្គលពីរនាក់ផ្សេងទៀតត្រូវបានកម្លាំងសន្តិសុខអូសចេញប៉ុន្តែពួកគេមិនអាចចូលទៅជិតដើម្បីបញ្ជាក់ថាពួកគេបានស្លាប់ទេ។ នៅជិតទីក្រុងម៉ាន់ដាឡេដែលជាទីក្រុងធំទី ២ របស់មីយ៉ាន់ម៉ានោះ ក្រុមបាតុករពីរនាក់ទៀតត្រូវសម្លាប់ ហើយជនរងគ្រោះម្នាក់មានអាយុ ១៩ ឆ្នាំគេបាញ់ចំក្បាលផងដែរ៕
សម្រួល៖ សុផា